ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងល្បី កញ្ញា សុគន្ធ និសា និង លោក ឆន សុវណ្ណរាជ បានបង្កើតទស្សនីយភាពដ៏រំភើបចិត្តមួយដល់អ្នកគាំទ្រ នៅឯផ្សារទំនើប AEON Mall ជាមួយការសម្តែង និងច្រៀងចម្រៀងមួយបទ ដែលនឹងត្រូវបញ្ចូលទៅក្នុងរឿងភាគខ្មែរដំបូងរបស់ពួកគេ។

ក្នុងនោះផងដែរ ប្រិយមិត្តដែលកំពុងរង់ចាំវត្តមានរបស់កំពូលតារាទាំងពីររូបនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញា សុគន្ធ និសា បែរជាបង្ហាញខ្លួន ចេញពីខាងក្រោយទស្សនិកជន ដែលកំពុងចោមរោមមើលនៅខាងមុខឆាកទៅវិញ។ មួយសន្ទុះក្រោយមក លោក ឆន សុវណ្ណរាជ ក៏បានបង្ហាញខ្លួនចេញពីចំហៀងឆាក ដែលបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តកាន់តែខ្លាំងម្តងទៀត។

ពួកគេទាំងពីរបានច្រៀងចម្រៀងឆ្លើយឆ្លងគ្នាយ៉ាងកំសត់ រហូតធ្វើឲ្យអ្នកទស្សនា ស្ទើតែស្រក់ទឹកភ្នែក។ អ្វីដែលបានធ្វើឲ្យហ្វេន កាន់តែក្តុកក្តួលចិត្តនោះ គឺនៅចុងបញ្ចប់នៃបទចម្រៀងនេះ កញ្ញា សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ បានចូលតួកំសត់ អោបគ្នាឡើងណែន ប្រៀបដូចជាសង្សាដែលអោបលាគ្នាទាំងអាល័យយ៉ាងអ៊ីចឹង។ ឃើញបែបនេះ អ្នកទស្សនាទាំងអស់ ក៏បានស្រែកហ៊ោរខ្លាំងៗពេញផ្សារអ៊ីអនតែម្តង។

គួរបញ្ជាក់ដែរថា ការសម្តែងនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធរឿង «សិសិររដូវក្នុងបេះដូង» ដែលមាន កញ្ញា សុគន្ធ និសា លោក ឆន សុវណ្ណរាជ និងលោកហ្សូណូ ជាតួអង្គឯក។

សូមទស្សនារូបភាពខាងក្រោម៖  

ញ្ញា សុគន្ធ និសា និង លោក ឆន សុវណ្ណរាជ បានបង្កើតទស្សនីយភាពដ៏រំភើបចិត្តមួយដល់អ្នកគាំទ្រ
កញ្ញា សុគន្ធ និសា បែរជាបង្ហាញខ្លួន ចេញពីខាងក្រោយទស្សនិកជនដែលកំពុងចោមរោមមើលនៅខាងមុខឆាកទៅវិញ
លោក ឆន សុវណ្ណរាជ ក៏បានបង្ហាញខ្លួនចេញពីចំហៀងឆាក ដែលបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តកាន់តែខ្លាំងម្តងទៀត
ពួកគេទាំងពីរបានច្រៀងចម្រៀងឆ្លើយឆ្លងគ្នាយ៉ាងកំសត់ រហូតធ្វើឲ្យអ្នកទស្សនា ស្ទើតែស្រក់ទឹកភ្នែក
អ្វីដែលធ្វើឲ្យហ្វេន កាន់តែក្តុកក្តួលចិត្តនោះ គឺនៅចុងបញ្ចប់នៃបទចម្រៀង
កញ្ញា សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ បានចូលតួកំសត់ អោបគ្នាឡើងណែន ប្រៀបដូចជាសង្សា
ឃើញបែបនេះ អ្នកទស្សនាទាំងអស់ ក៏បានស្រែកហ៊ោរខ្លាំងៗពេញផ្សារអ៊ីអនតែម្តង
ការសម្តែងនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធរឿង «សិសិររដូវក្នុងបេះដូង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ