(ភ្នំពេញ)៖ តារាសម្ដែងរូបស្រស់សោភា អ្នកនាង ឌុច សុភា បានបាត់មុខពីសិល្បៈ អស់រយៈកាលជាយូរណាស់មកហើយ ខណៈនេះ គេបានឃើញអ្នកនាង មានវត្តមានជាថ្មីម្ដងទៀត នៅក្នុងបទចម្រៀង មានចំណងជើងថា «ចង់ចាកចេញពីទីនេះ» បកស្រាយដោយកំពូលតារាចម្រៀង លំដាប់ជួរមុខប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា។

ទោះបីជាអ្នកនាង ឌុច សុភា បានចាកចេញពីសិល្បៈយូរហើយក្ដី ប៉ុន្តែតារាសម្ដែងរូបនេះ នៅតែអាចរក្សាសមត្ថភាពសម្ដែងបានយ៉ាងល្អ មានភាពទាក់ទាញ និងភាពប៉ិនប្រសប់ មិនអន់ថយទាល់តែសោះ។ ម្យ៉ាងវិញទៀត ចំពោះវត្តមានរបស់តារាសម្ដែងរូបនេះ ធ្វើឲ្យប្រិយមិត្តមានភាពភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែមានអ្នកគាំទ្រជាច្រើន ចង់ឃើញវត្តមានតារាសម្ដែងរូបនេះ បង្ហាញមុខនៅក្នុងវិស័យសិល្បៈ ជាថ្មីម្ដងទៀត។

«ចង់ចាកចេញពីទីនេះ» ជាបទចម្រៀងបែបមនោសញ្ចេតនា ស្នេហា របស់គូរស្នេហ៍មួយគូ តម្រូវឲ្យបែកបាក់គ្នា ចុងក្រោយបែរជាបន្សល់ទុក ត្រឹមទឹកភ្នែក និងក្ដីឈឺចាប់។ បទចម្រៀងនេះ ជាការនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល និពន្ធ Melody ដោយលោក STEP ព្រមទាំងនិពន្ធបទភ្លេងដោយ លោក មាស សុគន្ធ។

ចង់ដឹងថា អ្នកនាង ឌុច សុភា នៅតែមានសមត្ថភាពសម្ដែងខ្លាំង ដូចមុនឬយ៉ាងណា សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ឌុច សុភា បង្ហាញ​មុខ​ជាថ្មី​ នៅ​ក្នុង​បទ​ «ចង់ចាកចេញពីទីនេះ» របស់​ផលិតកម្ម រស្មីហង្សមាស!
ឌុច សុភា បង្ហាញ​មុខ​ជាថ្មី​ នៅ​ក្នុង​បទ​ «ចង់ចាកចេញពីទីនេះ» របស់​ផលិតកម្ម រស្មីហង្សមាស!
តារាសម្ដែងរូបស្រស់សោភា អ្នកនាង ឌុច សុភា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា