អេស្ប៉ាញ៖ ខែ្សបម្រើរបស់ក្រុមអធិរាជស Real Madrid កីឡាករ Casemiro បានចេញមុខការពារមិត្ដរួមក្រុមរបស់ខ្លួន គឺខែ្សប្រយុទ្ធស្លាប Gareth Bale ក្រោយពីកីឡាករជម្រើសជាតិវែលនេះ ត្រូវបានអ្នកគាំទ្រធើ្វការស្រែកចំអកដល់គេ ក្នុង២ប្រកួតកន្លងទៅ ដែល Real បានត្រឹមស្មើក្នុងផ្ទះខ្លួនឯងក្នុងលីកកំពូល La Liga។

Bale ត្រូវបានអ្នកគាំទ្រនៅកីឡដ្ឋាន Bernabeu ស្រែកចំអកដាក់រូបគេតាំងពីការប្រកួតក្នុងលីកសប្ដាហ៍មុន រហូតដល់ការប្រកួតកាលពីប៉ុន្មានថៃ្ងមុននេះ ពោលគឺការប្រកួតដែល Real Madrid យកឈ្នះ APOEL ដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់ UEFA Champions League។  

Gareth Bale ត្រូវអ្នកគាំទ្រ Real ស្រែកចំអកដល់រូបគេ

យ៉ាងណាមិញ ខែ្សបម្រើឆ្នើម Casemiro បានចេញមុខការពារ Bale ដោយបាននិយាយប្រាប់ដល់សារព័ត៌មាន Marca ថា៖ «រូបគេគឺជាកីឡាករដ៏រឹងមាំសម្រាប់ពួកយើង ហើយយើងសង្ឃឹមថារូបគេនឹងបន្ដទម្រង់លេងល្អបន្ថែមទៀត។ ពួកយើងព្យាយាមការពារមិត្ដរួមក្រុមដែលពួកយើងមាន។ ពួកយើងតែងតែការពារនូវអ្វីដែលយើងមាន។ វាជាការបង្ហាញមួយថា ពួកយើងគឺជាគ្រួសារតែមួយ»។

គួរបញ្ជាក់ផងដែរថា អតីតកីឡាកររបស់ក្រុម Tottenham Hotspur នេះ ទើបតែស៊ុតបញ្ចូលទីបាន១គ្រាប់ប៉ុណ្ណោះ ក្នុង៦ប្រកួតឲ្យ Real Madrid រដូវកាលនេះ៕  

Bale និង Casemiro
Casemiro
Gareth Bale

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]