ភ្នំពេញ៖ ពិធីការិនី ឌួង ហ្សូរីដា ទស្សនិកជន បានដឹងហើយថាកញ្ញាជាពិធីការិនី ទទួលបានភាពល្បីឈ្មោះបោះសម្លេង ក៏ដូចជាទទួលបានការ គាំទ្រពីសំណាក់ទស្សនិកជនជាច្រើនទៀតផង។

ដោយឡែកនៅក្នុងឱកាសពិធីបុណ្យភ្ជុំ កញ្ញា ឌួង ហ្សូរីដា ក៏បានទៅវត្តដើម្បីសាងកុសលផងដែរ។

ក្នុងនោះផងដែរ អ្នកនាង ឌួង ហ្សូរីដា បានបញ្ចេញសារតាមរយៈ សង្គមហ្វេសប៊ុកមួយថា៖ « សូមជូនបុណ្យដល់អ្នកទាំងអស់គ្នាក្នុងថ្ងៃកាន់បិណ្ឌទី ៨ និង ជាថ្ងៃសីលទាំងអស់ ជាពិសេសសូមជូនបុណ្យដល់អតិថិជនរបស់ ហាង មុទិតា ទាំងអស់ដែលជាអ្នករួមចំណែកក្នុងការចូលបច្ច័យ 2000$ ដើម្បីជាវ "ព្រះពុទ្ធផ្ចាញ់មារ" ដែលឆ្លាក់អំពីថ្មភ្នំពីខេត្តព្រះវិហារ មកដាក់ក្នុងបរិវេទផ្លូវធំក្នុងវត្តប្រាសាទ នៃលោកឪ សោម ស៊ីម ។

ដូចនាងខ្ញុំបានជំរាបហើយថា យើងនឹងដកប្រាក់ចំណេញ 10% នៃហាង មុទិតា សំរាប់ចូលរួមការងារសង្គម សាងបុណ្យកុសលផ្សេងៗ ទៅតាមលទ្ធភាពចំនូលដែលពួកយើងលក់បានទៅតាមការគាំទ្រនិងជួយជាវគ្រប់ផលិតផលទាំងអស់របស់យើងខ្ញុំ សូមអនុមោទនាកុសល ផលបុណ្យទាំងអស់គ្នាណា »

គ្រាន់តែបានឃើញនូវសារនេះ បញ្ជាក់ឲ្យឃើញថា កញ្ញា មិនបានផ្លាស់ប្តូរពាក្យដែលនាងបាននិយាយថា នឹងដកប្រាក់ចំណេញពីការលក់១០ភាគរយ តែពេលនេះកញ្ញា ពិតជាធ្វើពិតប្រាកដមែន គួរឲ្យកោតសរសើរពីចិត្តបុណ្យរបស់នាងមែនទែន៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សកម្មភាពអ្នកនាង ឌួង ហ្សូរីដាពេលទៅវត្ត
សកម្មភាពអ្នកនាង ឌួង ហ្សូរីដាពេលទៅវត្ត
សកម្មភាពអ្នកនាង ឌួង ហ្សូរីដាពេលទៅវត្ត
សកម្មភាពអ្នកនាង ឌួង ហ្សូរីដាពេលទៅវត្ត
សកម្មភាពឌួង ហ្សូរីដាពេលទៅវត្ត
សកម្មភាពឌួង ហ្សូរីដាពេលទៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា