ជាការពិត ទោះបីស្រលាញ់គ្នាខ្លាំង ឬរាប់ឆ្នាំប៉ុណ្ណាក៏ដោយ ក៏មានរឿងមួយចំនួន អ្នកមិនដែលដឹងពីសង្សាររបស់អ្នកនោះទេ។

ចង់ដឹងថា ជារឿងអ្វី តោះតាមដានទាំងអស់គ្នា៖

១) លួចមើលស្នាម៖ រាល់នៅពេល នៅក្បែរគ្នា គូស្នេហ៍ភាគច្រើន តែងលួចមើលដៃគូ ខ្លាចមានស្នាម នៅជាប់ខ្លួន។ ហើយស្នាមដែលចាប់អារម្មណ៍ គឺស្នាមក្រហម( Love Bite) ដែលជាស្នាម អាចសម្គាល់ឲ្យដឹងថា មានអ្នក ទើបតែខាំ និងថើប។ ដូច្នេះចំណុចមួយនេះ មិនថាមនុស្សស្រី ឬមនុស្សប្រុសទេនោះទេ គឺពួកគេ តែងតែធ្វើ តែមិនដែលហ៊ាននិយាយ។

២) រកនឹកឈ្មោះថ្មី ឲ្យគ្នា៖ នៅពេលស្រលាញ់គ្នាខ្លាំង គូស្នេហ៍ តែងតែរកនឹកឈ្មោះថ្មី ដែល ឈ្មោះខ្លះ ទាក់ទងនឹងមុខមាត់ និង រូបរាង ហើយឈ្មោះខ្លះ ទាក់ទង នឹងចរិតលក្ខណៈ របស់សង្សារជាដើម។

៣) លួចហិតក្លិនអាវរបស់គូស្នេហ៍៖ នេះជារឿងមួយ ដែលគូស្នេហ៍ភាគច្រើន មិនដែលហ៊ាននិយាយ គឺតែងលួច យកសម្លៀកបំពាក់ របស់គូស្នេហ៍ មកហិតក្លិនទឹកអប់។ ហើយនៅពេលនោះ ពួកគេ តែងតែមានអារម្មណ៍នឹកទៅដល់គូស្នេហ៍យ៉ាងខ្លាំង។

៤) រកនឹកឈ្មោះកូនទៅអនាគត៖ ភាពស្រលាញ់ខ្លាំងពេក គឺបានធ្វើឲ្យគូស្នេហ៍នីមួយៗ តែងតែចង់បង្កើត និងសាងជីវិតគ្រួសារជាមួយគ្នា។ ហើយមិនតែប៉ុណ្ណោះ ពួកគេ ក៏តែងរកនឹកឈ្មោះកូន នៅពេលអនាគតផងដែរ។

៥) លួចយំ៖ តាមការពិត មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ តែងតែ ឈឺចាប់ខ្លាំង នៅក្នុងរឿងស្នេហា ឬក៏មានអារម្មណ៍តូចចិត្តជាដើម។ ហើយពេលខ្លះ មិនមែនប្រាកដថា មនុស្សប្រុស មិនចេះឈឺចាប់នោះទេ គឺឈឺដូចតែគ្នា គ្រាន់គេ មិនសូវបញ្ចេញចរិតពិត នៅមុខមនុស្សស្រីតែប៉ុណ្ណោះ។ រឿងនេះ គូស្នេហ៍នីមួយៗ មិនសូវប្រាប់គ្នាប៉ុន្មានទេ ព្រោះថាខ្លាចគិតថា ខ្លួនជាមនុស្សទន់ជ្រាយ។

៦) តែងលួចយកគ្រឿងសម្អាង ឬផលិតផល មកសាកនៅលើមុខ៖ ទាំងមនុស្សប្រុស ទាំងស្រី តែងតែ លួចប្រើផលិតផលរបស់គ្នា ព្រោះពូកគេ ចង់ដឹងថា គុណភាពបែបណា។ ហើយជាពិសេស រាល់នៅពេលពួកគេសាកហើយ ពួកគេមិនដែល ប្រាប់នោះទេ។

៧) នឹក៖ ត្រូវចាំថា ទោះបីជាមនុស្សស្រី ឬមនុស្សប្រុសចិត្តរឹង នៅមុខគ្នាប៉ុណ្ណាក៏ដោយ តែក្រោយខ្នង ពួកគេ តែងតែនឹកដល់គ្នា ជាមួយនឹង អនុស្សាវរីយ៍ ឬកាយវិការ។ ហើយជាពិសេស នៅពេលដែលនៅតែឯង គឺគូស្នេហ៍នីមួយៗ តែងនឹកគ្នាណាស់។ ចំពោះរឿងមួយនេះ មិនសូវ មានគូស្នេហ៍ណា ប្រាប់ពីអារម្មណ៍ពិត ទៅគ្នាប៉ុន្មានទេ ខ្លាចភាគីម្ខាងបានចិត្ត។

៨) សរសេរកំណត់ហេតុ៖ អ្នកប្រាកដជា បដិសេធលើចំណុចមួយនេះ ព្រោះខ្លាចគូស្នេហ៍របស់អ្នក ដឹងចិត្ត ពេលដឹងរឿងថា អ្នកតែងតែកត់កំណត់ហេតុ នូវរឿងស្នេហា។ ការសរសេរកំណត់ហេតុ គឺជារឿងមួយដ៏សំខាន់ និងមានន័យបំផុត សម្រាប់គូស្នេហ៍នីមួយៗ ថាពេលទាក់ទងគ្នា បានជួបរឿងអ្វីខ្លះ។

៩) ចាំថ្ងៃគម្រប់ខួប៖ ត្រង់ចំណុចនេះ គឺគូស្នេហ៍ភាគច្រើន តែងតែចាំវា មិនថា គម្រប់ខួបនៃក្តីស្រលាញ់ គម្រប់ខួបអោបគ្នា គម្រប់ខួបថើបគ្នាជាដើម។ ហើយបើទោះបីជា ពួកគេចាំខ្លាំងប៉ុណ្ណាក៏ដោយ ក៏មានអ្នកខ្លះ មិនដែលសារភាពប្រាប់ ភាគីម្ខាងប៉ុន្មានទេ ខ្លាចគេគិតថា រូបខ្លួនស្រលាញ់ម្ខាងទៀតខ្លាំងពេក។

១០) ប្រមូលរបស់ដែលគូស្នេហ៍ធ្លាប់ឲ្យ៖ មិនថា សំបុត្រកុនដំបូង ដែលទៅមើលជាមួយគ្នា ឬក៏វត្ថុអនុស្សាវរីយ៍ ពីភោជនីយដ្ឋាន ដែលអ្នក និងគូស្នេហ៍ បានណាត់ជួបគ្នាដំបូង។ ជឿចុះថា ចំណុចទាំងនេះ គឺមានគូស្នេហ៍ភាគច្រើន តែងធ្វើវា តែមិនហ៊ានប្រាប់៕

ទាំងអស់នេះ ជាចំណុច ដែលគូស្នេហ៍ មិនដែលប្រាប់គ្នា ទោះបីស្រលាញ់ និង ទាក់ទងគ្នា យូរប៉ុណ្ណា ការមិនប្រាប់ វាអាចមក មានមូលហេតុមួយចំនួន ខ្លាចភាគីម្ខាង បានចិត្ត ខ្លាចគេគិតថា ស្រលាញ់ ឬគិតគេជ្រុលជាដើម៕

ចុះមានប្រិយមិត្តណា ធ្លាប់បែបនេះដែរអត់?

រូបតំណាង

ប្រភព៖ brightside & ikarmik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]