ភ្នំពេញ៖ កាលពីម្សិលមិញនេះគឺជាថ្ងៃខួបកំណើត គម្រប់វ័យ៣០ឆ្នាំរបស់តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធកញ្ញា។

ជាទូទៅ និងជារៀងរាល់ឆ្នាំ តារាចម្រៀងរូបនេះតែងតែទទួលបានការជូនពរ ក៍ដូចជាកាដូ និងការធ្វើពិធីខួបកំណើតជូន ពីសំណាក់អ្នកគាំទ្រកញ្ញា និងមិត្តៗតារាដែលរួមអាជីពជាមួយគ្នាផងដែរ។

ជាក់ស្តែង ចំពោះតារាចម្រៀង វី ឌីណែត ក៏បានបង្ហាញទឹកចិត្តនៃក្តីស្រឡាញ់ដ៏ធំធេងដែលមានចំពោះ តារាចម្រៀងរៀមច្បងម្នាក់នេះផងដែរ ដោយការបង្ហោះជាវីដេអូ Surpriseដល់កញ្ញា ជាមួយពាក្យពេចន៍មួយចំនួនថា៖ 

«Surprised happy birthday to my idol in my heart. ជូនពរឲ្យុបងសុខភាពល្អជីវិតមានតែភាពជោគជ័យហើយសូមអោយភាពល្បីល្បាញរបស់បងនៅតែមាន....ខ្ញុំស្រលាញ់នឹងគោរពបងព្រោះបងជារៀមច្បងដ៏គំរូម្នាក់ហើយក្ដីស្រលាញ់ដែលខ្ញុំមានសំរាប់បងគឺចេញពីចិត្តមិនមែនដោយសារតែអ្វីមួយនោះទេដូចដែលមនុស្សមួយចំនួនបាននិយាយ។ ចុងក្រោយចង់និយាយថា I LOVE YOU Aok Sokunkanha»។

ទាំងនេះជា ទង្វើបញ្ជាក់ក្តីស្រលាញ់ របស់ កញ្ញា​វី ឌីណែត ទៅ សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើត៕

វី ឌីណែត និងសុគន្ធកញ្ញា
វី ឌីណែត និងសុគន្ធកញ្ញា
វី ឌីណែត និងមិត្តភក្តិ Surprise នំខេកឲ្យសុគន្ធកញ្ញា
វី ឌីណែត និងមិត្តភក្តិ Surprise នំខេកឲ្យសុគន្ធកញ្ញា
វី ឌីណែត និងមិត្តភក្តិ Surprise នំខេកឲ្យសុគន្ធកញ្ញា
វី ឌីណែត និងមិត្តភក្តិ Surprise នំខេកឲ្យសុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីឌីណែត