អាមេរិក៖ តារាស្រីវ័យក្មេងកញ្ញា Selena Gomez បានធ្វើឲ្យពិភពលោកស្គាល់រូបនាង តាមរយៈទេពកោសល្យនៃការច្រៀង និងសម្ដែងបទចម្រៀងជាច្រើនរាប់មិនអស់។

នៅពីក្រោយភាពជោគជ័យនៃម្ចាស់បទ «We don’t talk anymore» រូបនេះ ក៏មានរឿងមួយដែលអ្នកគាំទ្រ មួយចំនួនមិនធ្លាប់បានដឹងពីមុនមក ទាក់ទងនឹងសុខភាពរបស់ Selena ដោយនាងមានជំងឺដ៏កាចសាហាមួយឈ្មោះថា« Lupus»

នៅម្សិលមិញនេះដែរ បើតាមគណនី(IG) របស់តារាចម្រៀងបរទេសរូបនេះ ក៏បានបង្ហោះរូបភាពមួយសន្លឹក នៅលើគ្រែពេទ្យ ដើម្បីទទួលការ វះកាត់ ប្ដូរក្រលៀន ក្រោមការបរិច្ចាគពីមិត្តសម្លាញ់របស់នាង(Francia Raisa ) អមជាមួយសារដ៏វែងអន្លាយ ថា៖ 

«ខ្ញុំដឹងច្បាស់ថា អ្នកគាំទ្ររបស់ខ្ញុំមួយចំនួនបានកត់សម្គាល់ថា ខ្ញុំបានចុះខ្សោយសុខភាពនៅរដូវក្តៅ ហើយសួរថាហេតុអ្វីបានជាខ្ញុំ មិនបានផ្សព្វផ្សាយតន្ត្រីថ្មីរបស់ខ្ញុំ គឺដោយសារ មានជំងឺ« Lupus»។

ក្នុងនោះ នាងក៏បានអរគុណទៅកាន់ មិត្តរបស់នាង Francia Raisa ផងដែរ ដែលព្រមបរិច្ចាគក្រលៀនឲ្យនាង ដែលមិនសូវមានមិត្តណា ហ៊ានធ្វើបែបនេះ​ ចំពោះនាងនោះឡើយ។

សារមួយនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភពីសុខភាពនាងជាខ្លាំង យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរឲ្យការវះកាត់ ទទួលបានជោគជ័យ ដើម្បីតារាស្រីវ័យក្មេងម្នាក់នេះ អាចបន្តការងារសិល្បៈលើវីថី ដែលនាងស្រលាញ់មួយនេះ ៕ 

តារាចម្រៀងបរទេស selena Gomez និងមិត្តសម្លាញ់កំពុងទទួលការវះកាត់
តារាចម្រៀងបរទេស selena Gomez
តារាចម្រៀងបរទេស selena Gomez
តារាចម្រៀងបរទេស selena Gomez
តារាចម្រៀងបរទេស selena Gomez
តារាចម្រៀងបរទេស selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]