ភ្នំពេញ៖ លោក តាន់ គឹមសួរ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតវីដេអូអប់រំខ្លីៗដើម្បីសាកចិត្តមនុស្សជាច្រើន កំពុងទទួលបាននូវភាពល្បីល្បាញគួរឱ្យកត់សម្គាល់។

កន្លងមកមានវីដេអូជាច្រើនបន្តបន្ទាប់ ដែលបានដាក់បង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងមានការគាំទ្រផងដែរ។

ជាក់ស្តែងម្សិលមិញនេះ វីដេអូសាកចិត្តរបស់លោក ក៏បានធ្វើឱ្យអតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី ភ័យលស់ព្រលឹង ស្ទើរតែគាំងបេះដូងទៅហើយព្រោះតែសកម្មភាពសម្តែងរបស់ក្រុមខ្លួន​​។

ដោយលោក តាន់ គឹមសួរ បានធ្វើជាដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងតក់ស្លុត ហើយក៏មានបុរសម្នាក់ទៀត ដើរយកកាំបិតមកគម្រាម អ្នកនាង ឈិន ច័ន្ទសុធារី ថែមទៀត ធ្វើឱ្យនាងភ័យមិនស្ទើរនោះទេ រហូតដល់អង្គុយយំរហាម ដោយភាពភ័យខ្លាច ឃើញហើយអាណិតអ្នកនាង សុធារី ខ្លាំងណាស់៕

ចង់ថា អ្នកនាង សុធារី ភ័យខ្លាំងយ៉ាងណានោះ យើងមកទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

អ្នកនាង ឈិន ច័ន្ទសុធារី មកមើលលោក តាន់ គឹមសួរ
អ្នកនាង ឈិន ច័ន្ទសុធារី មកមើលលោក តាន់ គឹមសួរ
បុរសម្នាក់ ចេញមកគំរាមអ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី អង្គុយយំ
អ្នកនាង ឈិន ច័ន្ទសុធារី
អ្នកនាង ឈិន ច័ន្ទសុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី