ភ្នំពេញ៖ បច្ចុប្បន្នទោះបីជា មិនទាន់ឈានជើងចូលនៅក្នុងវិស័យសិល្បៈជាផ្លូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែកូនប្រុសរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ ពិតជាមានភាពល្បីល្បាញ និងបានក្លាយទៅជា Idol របស់អ្នកគាំទ្រប្រុសស្រីជាច្រើននាក់។

ចំណែកឯប្រជាប្រិយភាពវិញក៏មានការកើនឡើងជាលំដាប់ ជាពិសេសទៅលើទេពកោសល្យសិល្បៈ កំពុងតែមានភាពរីកលូតលាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ជាក់ស្តែងកាលពីយប់មិញនេះ សុវត្ថិ មុន្នីនាគ ដែលជាកូនទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានបញ្ចេញនូវសម្លេង និងទឹកដៃលេងហ្គីតារបស់ខ្លួនក្នុងបទចម្រៀងមួយបទ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

មិនធម្មតាឯណា សុវត្ថិ មុន្នីនាគ ចេះច្រៀងហើយ នៅមានសមត្ថភាពលេងហ្គីតាមិនអន់ ថែមទៀត ពិតជាឪពុកខ្លា កូនក៏ខ្លាមែន៕

តោះចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

សុវត្ថិ មុន្នីនាគ ច្រៀង និងលេងហ្គីតា
សុវត្ថិ មុន្នីនាគ
សុវត្ថិ មុន្នីនាគ
សុវត្ថិ មុន្នីនាគ និងម្តាយ
សុវត្ថិ មុន្នីនាគ ម្តាយ និងលោក ព្រាប សុវត្ថិ
សុវត្ថិ មុន្នីនាគ និងបងប្រុស
សុវត្ថិ មុន្នីនាគ កូនប្រុសលោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ