បរទេស៖ ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ UEFA Europa League បានចាប់ផ្ដើមប្រកួតបើកឆាកវគ្គសន្សំពិន្ទុតាមពូលហើយកាលពីយប់មិញ ដោយក្រុមខ្លាំង Arsenal បានយកឈ្នះក្រុម FC Cologne ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Emirate។

ចាប់ផ្ដើមត្រឹមនាទីទី៩ ក្រុមភ្ញៀវ Cologne អាចរកបាន១គ្រាប់មុន ដោយកីឡាករ Jhon Cordoba តែចូលដល់តង់ទី២ Arsenal ធើ្វការសម្រុករហូតសម្រេចបានគ្រាប់បាល់ដល់ទៅ៣គ្រាប់ ដែលធើ្វបានដោយកីឡាករ Sead Kolasinac នាទី៤៩ ខែ្សប្រយុទ្ធឆ្នើម Alexis Sanchez នាទី៦៧ និងខែ្សការពារ Hector Berllerin នាទី៨២ ធើ្វឲ្យចប់ការប្រកួត Arsenal យកឈ្នះក្រុម FC Cologne ទទួលបាន ៣ពិន្ទុ ក្នុងពូល H ។  

យ៉ាងណាមិញ ក្លិបដែលមកពីប្រទេសអង់គ្លេសមួយក្រុមទៀត គឺ Everton មិនទទួលបានជោគជ័យនោះទេ ក្រោយចាញ់ក្លិប Atalanta ក្នុងលទ្ធផល ៣-០ ក្នុងពូលE ។

Arsenal ៣-១ FC Cologne
Arsenal ៣-១ FC Cologne
Arsenal ៣-១ FC Cologne

ដោយឡែកការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺក្រុមខ្លាំង AC Milan បានយកឈ្នះក្រុម Austria Wien ដល់ផ្ទះដោយលទ្ធផល ៥-១។

៥គ្រាប់របស់ក្រុមអីុតាលីនេះ ធើ្វបានដោយកីឡាករ Hakan Calhanoglu នាទី៧, Andre Silva នាទី១០, ២០, ៥៦ និង Suso នាទី៦៣ ចំណែក១គ្រាប់សងវិញរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Alexandar Borkvoic នាទី៤៧។ ចប់ការប្រកួត AC Milan យកឈ្នះ Austria Wien ដោយលទ្ធផល ៥-១ ទទួលបាន៣ពិន្ទុ ក្នុងពូល D ៕   

Austria Wien ១-៥ AC Milan
Austria Wien ១-៥ AC Milan
Austria Wien ១-៥ AC Milan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]