(ភ្នំពេញ)៖ យោងតាមលទ្ធផលចាប់ឆ្នោតបែងចែកពូលប្រកួតជម្រុះពានរង្វាន់យុវជនក្រោមអាយុ ១៩ឆ្នាំជើងឯកអាស៊ី AFC U19 Championship 2018 ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល G នៅដើមខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។ នេះគឺជាដំណឹងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមទស្សនា និងលើទឹកចិត្តដល់កីឡាករជម្រើសជាតិយុវជនកម្ពុជា។

លទ្ធផលនៃការចាប់ឆ្នោតបានបង្ហាញថា ក្រុមគោព្រៃ U19កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងចិន ហ្វីលីពីន និងមីយ៉ាន់ម៉ា ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចផ្ដល់សិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលនេះដល់កម្ពុជា គ្រាដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ។ ដោយឡែកពូលចំនួន ៩ ទៀត ក៏នឹងចាប់ផ្ដើមការប្រកួតដំណាលៗគ្នានោះផងដែរ៕

កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC U19 ចុងឆ្នាំនេះ
កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC U19 ចុងឆ្នាំនេះ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]