ភ្នំពេញ៖ តារាចម្រៀងរ៉េប ដែលមានប្រជាប្រិយភាព និងមានអ្នកគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈបទថ្មីៗរបស់លោក។

កាលពីថ្មីៗនេះ លោកក៏បានបញ្ចេញ បទចម្រៀងជាមួយនឹងលោក ខាន់ ជេម ដែលមានចំណងជើងថា«នឹកសង្សារក្បាត់» តាមរយៈបទនេះដែរ សង្កេតឃើញថា ចាក់ដោតអារម្មណ៍យុវវ័យខ្លាំងមែនទែន។

ជាក់ស្តែង ប៉ុន្មានថ្ងៃនេះតារាចម្រៀងរ៉េប បានមានទាស់សម្តីជាមួយគ្នា ហើយការបានបញ្ចេញ អារម្មណ៍ ឌឺដងផ្លែផ្កាគ្នាតាមរយៈ ការរ៉េប តគ្នាទៅវិញទៅមក។

ដោយឡែកតាមរយៈគណនីហ្វេសប៊ុក របស់លោក Mc Bull-SETH បានបង្ហោះនូវសារមួយថា៖ «ខ្ញុំសុំចាញ់អ្នកRapទាំងអស់គ្នាហើយ ខ្ញុំនៅខ្សោយខ្លាំងចំណះដឹងក៏ខ្សោយណាស់ ហើយមិនពូកែដូចពួកអ្នកទេ ព្រោះខ្ញុំគ្មានពេលធ្វើចំរៀងRapបាញ់គ្នាជាមួយពួកអ្នកទេ ខ្ញុំរវល់ខ្លាំងណាស់ ជាចុងក្រោយខ្ញុំនៅតែមានពាក្យមួយឃ្លាថា(ខ្ញុំសុំចុះចាញ់) I love you all Cambodia Hip Hop kingdom of wonder ខ្ញុំអ្នកRapស្រុកស្រែ»

តាមរយៈសាររបស់លោកមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រពេញចិត្តនឹងសម្តី នេះណាស់។

កុំឲ្យខាតពេលយូរ សូមទស្សនា រូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

សារដែលលោក Mc Bull-SETH បានបញ្ចេញ
លោក Mc Bull-SETH និងលោកខាន់ ជេម
លោក Mc Bull-SETH
លោក Mc Bull-SETH

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]