(ភ្នំពេញ)៖ ថ្មីៗនេះ ផលិតកម្មរស្មីហង្សមាសបានបង្ហាញរូបភាព ជាច្រើនសន្លឹក របស់កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ព្រាប សុវត្ថិ និង តារាចម្រៀងស្រីភ្នែកមូលក្រឡង់ អ្នកនាង សុខ ស្រីនាង ដែលបានសម្ដែងរួមគ្នា នៅលើទឹកដីប្រទេសជប៉ុន ខណៈនេះតារាចម្រៀងទាំងពីរដួងនេះ បានលេចមុខសារជាថ្មី តាមរយៈចម្រៀងមួយបទ មានចំណងជើងថា «នៅឆ្ងាយ» បកសា្រយផ្ទាល់ដោយលោក ព្រាប សុវត្ថិ ព្រមទាំងសម្ដែងដោយអ្នកនាង សុខ ស្រីនាង។

«នៅឆ្ងាយ» ជាបទចម្រៀងបែបមនោសញ្ចេតនា ស្នេហា ផ្អែមល្ហែម តម្រូវឲ្យគូរស្នេហ៍១គូ រស់នៅឆ្ងាយពីគ្នា រីឯអត្ថន័យ ខ្លឹមសារ ហាក់បីដូចជា ត្រូវនឹងសាច់រឿងរបស់យុវវ័យ ពេលបច្ចុប្បន្នខ្លាំងណាស់ ដោយសារតែនិស្សិតមួយចំនួន បានផ្លាស់ប្ដូរការសិក្សា ទៅរៀនបន្តនៅបរទេស ដូច្នេះជាហេតុធ្វើឲ្យបទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ពីទស្សនិកជន។

«នៅឆ្ងាយ» និពន្ធទំនុកច្រៀងដោយ ជុំ សំអង និពន្ធបទភ្លេងដោយលោក មាស សុគន្ធ ដឹកនាំសម្ដែងដោយ លោក កែ វិបុល និង រៀបចំការផលិត ដោយ លុក នារីរត្ន័។

តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា «នៅឆ្ងាយ» មានអត្ថន័យបែបណា សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ទីបំផុត បទថ្មី «នៅឆ្ងាយ» របស់ ព្រាប​ សុវត្ថិ​ ដែលគ្រប់គ្នា ទន្ទឹង​រង់ចាំ​បានចេញ Full MV ហើយ!

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង