បរទេស៖ ប្រព័ន្ធប្រតិបត្តិការ iOS 11 នឹងដាក់ដំណើរការឲ្យទាញយកជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ២០១៧ ខាងមុខនេះហើយ។ ក្រុមហ៊ុន Apple តែងតែនាំមកនូវប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មីដើម្បីសម្រួលដល់ការប្រើប្រាស់និងដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួនផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសថ្មីៗរបស់ប្រព័ន្ធប្រតិបត្តិការ iOS 11 ៖ 

• អាប់ដេតបានលឿនជាងមុន

ការអាប់ដេតឡើងទៅប្រព័ន្ធប្រតិបត្តិការ iOS 11 នឹងចំណាយពេលតិចតួចប៉ុណ្ណោះ។ 

• មានភាពងាយស្រួលក្នុងការស្វែងរកកម្មវិធី

App Store ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 11 មានប្លង់ស្រួលមើលជាងមុននិងមានផ្ទាំងដាច់ដោយឡែកពីគ្នា ដូច្នេះអ្នកនឹងមានភាពងាយស្រួលក្នុងការស្វែងរកកម្មវិធីដែលអ្នកត្រូវការ។ 

មានភាពងាយស្រួលក្នុងការស្វែងរកកម្មវិធី

• Siri អាចបកប្រែ និងចាក់ចម្រៀងបាន

ឥឡូវនេះ Siri នៅលើ iOS 11 មានសមត្ថភាពអាចធ្វើការបកប្រែភាសាដែលអ្នកជ្រើសរើសដូចជា ភាសាចិន អង់គ្លេស បារាំង អេស្ប៉ាញ ឬអ៊ីតាលី។ លើសពីនេះទៅទៀត Siri ក៏អាចដើរតួជាឌីជេផ្ទាល់ខ្លួនរបស់អ្នក ដោយចាក់ចម្រៀងតាមរយៈ Apple Music ទៀតផង។ 

Siri អាចបកប្រែនិងចាក់ចម្រៀងបាន

• វាយអក្សរដើម្បីបញ្ជា Siri

ឥឡូវនេះ អ្នកក៏អាចវាយអក្សរដើម្បីបញ្ជា Siri ឲ្យចូលទៅកាន់កម្មវិធីផ្សេងៗឬក៏ធ្វើការងារជាច្រើនទៀតផងដែរ។ 

វាយអក្សរដើម្បីបញ្ជា Siri

• អាចបង្កើតរូបគំនូរជីវចល (Augmented Reality)

iOS 11 មានភាពទាក់ទាញយ៉ាងខ្លាំងព្រោះតែវាអនុញ្ញាតឲ្យអ្នកបង្កើតរូបគំនូរជីវចលដែលគេស្គាល់ថា Augmented Reality នៅលើអេក្រង់ទូរស័ព្ទ។ 

អាចបង្កើតរូបគំនូរជីវចល (Augmented Reality)

• អាចបង្កើតវីដេអូលក្ខណៈ Loop

iOS 11 អនុញាត្តិឲ្យអ្នកធ្វើការកែប្រែវិដេអូខ្លីៗធម្មតាទៅជាវីដេអូលក្ខណៈ Loop ដូចនៅលើកម្មវិធី Instagram អ៊ីចឹង។ (ម្តងហើយម្តងទៀត)

អាចបង្កើតវីដេអូលក្ខណៈ Loop

• ធ្វើឲ្យរូបភាពមានភាពទាក់ទាញ

ប្រព័ន្ធប្រតិបត្តិការ iOS 11 មានមកជាមួយនូវស៊ុមរូបភាពជាច្រើន។ អ្នកប្រើប្រាស់អាចបញ្ចូលស៊ុមទាំងនោះក្នុងពេលថតក៏បានឬក្រោយពេលថតក៏បានដែរ។ 

ធ្វើឲ្យរូបភាពមានភាពទាក់ទាញ

• ស្កេនកូដ QR ជាមួយកាមេរ៉ា

iOS 11 អនុញាត្តិឲ្យអ្នកធ្វើការស្កេនកូដ QR ដោយមិនបាច់មានជំនួយពីកម្មវិធីផ្សេងទៀតឡើយ។  

ស្កេនកូដ QR ជាមួយកាមេរ៉ា

• បញ្ចូនប្រាក់តាមរយៈការផ្ញើរសារ

iOS 11 គឺជាដៃរបស់កម្មវិធី Apple Pay ដូច្នេះអ្នកអាចធ្វើការផ្ញើប្រាក់ទៅនរណាម្នាក់បានតាមរយៈការផ្ញើសារឬកម្មវិធី Apple Pay Messenger ។ 

បញ្ចូនប្រាក់តាមរយៈការផ្ញើរសារ

• ប្រើក្តារចុចជាមួយដៃម្ខាង

នៅលើ iOS 11 ការរៀបចំប្លង់ថ្មីរបស់ក្តារចុចអនុញាត្តិឲ្យអ្នកធ្វើការសរសេរលើក្តារចុចដោយប្រើតែមួយក៏បាន។ 

ប្រើក្តារចុចជាមួយដៃម្ខាង

• ការថតអេក្រង់ (Screenshot) ឡូយជាងមុន

បន្ទាប់ពីថតអេក្រង់ហើយ អ្នកនឹងឃើញសញ្ញាតូចមួយនៅជ្រុងខាងឆ្វេងដែលអនុញាត្តិឲ្យអ្នកធ្វើការសរសេរបន្ថែមពីលើរូបនោះមុននឹងរក្សាទុកផងដែរ។ 

ការថតអេក្រង់ (Screenshot) ឡូយជាងមុន

• សម្រួលដល់ការស្វែងរកទីតាំង

iOS 11 មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនៅលើដងវិថីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលនេះអ្នកក៏អាចប្រើផែនទីនៅលើ iOS 11 ដើម្បីស្វែងរកគោលដៅនៅក្នុងអាគារ ឬផ្សារទំនើបនានាផងដែរ។ 

សម្រួលដល់ការស្វែងរកទីតាំង

• Siri បង្ហាញព័ត៌មានដែលអ្នកចូលចិត្ត

Siri នៅលើ iOS 11 នឹងផ្តល់ការនែនាំអំពីរឿងរ៉ាវព័ត៌មានដែលអ្នកចូលចិត្តដោយផ្អែកទៅលើអ្វីដែលអ្នកធ្លាប់បានអានពីមុន។ 

Siri បង្ហាញព័ត៌មានដែលអ្នកចូលចិត្ត

• អាចកែប្រែបានច្រើនកន្លែងនៅលើ Control Center

Control Center ដែលមាននៅលើ iOS 11 មានផ្ទុកអ្វីសំខាន់ៗដែលអ្នកតែងតែត្រូវការកែប្រែរួមមានពន្លឺ សម្លេងនិងអ្វីជាច្រើនទៀតផងដែរ។ 

Control Center

• ថតវីដេអូលើអេក្រង់

នៅលើប្រព័ន្ធប្រតិបត្តិការ iOS 11 អ្នកអាចថតវីដេអូលើអេក្រង់រួចហើយរក្សាទុកផងដែរ។ 

ថតវីដេអូលើអេក្រង់

• មិនឲ្យទូរស័ព្ទរំខានអ្នកក្នុងពេលបើកបរ

iOS 11 នឹងបើកកម្មវិធី Do Not Disturb ដោយស្វ័យប្រវត្តិនៅពេលដែលអ្នកកំពុងបើកបរដើម្បីមិនឲ្យមានការរំខានដល់អ្នកឡើយ។ 

មិនឲ្យទូរស័ព្ទរំខានអ្នកក្នុងពេលបើកបរ

• ស្វែងរកឯកសារកាន់តែងាយស្រួល

iOS 11 ជួយអ្នកក្នុងការស្វែងរកឯកសារនៅលើទូរស័ព្ទ iCloud និងកម្មវិធីដទៃទៀតផងដែរ។ 

• ស្កេននិងចុះហត្ថលេខាលើឯកសារ

នៅលើ iOS 11 ហើយអ្នកអាចស្កេនឯកសារដើម្បីរក្សាទុក ហើយអ្នកព្រមទាំងអាចចុះហត្ថលេខាទៀតផង។ 

ស្កេននិងចុះហត្ថលេខាលើឯកសារ

• iOS 11 មានរូបរាងគួរឲ្យទាក់ទាញ

iOS 11 មានរូបរាងគួរឲ្យទាក់ទាញ

ខាងក្រោមនេះគឹជាឧបករណ៍ទាំងអស់ដែលអាចអាប់ដេតឡើងទៅប្រព័ន្ធប្រតិបត្តិការ iOS 11៖

• ទូរស័ព្ទ iPhone 7

• ទូរស័ព្ទ iPhone 7 Plus

• ទូរស័ព្ទ iPhone 6s

• ទូរស័ព្ទ iPhone 6s Plus

• ទូរស័ព្ទ iPhone 6

• ទូរស័ព្ទ iPhone 6 Plus

• iPhone SE

• ទូរស័ព្ទ iPhone 5s

• iPad Pro ១២,៩ អ៊ីញ (ជំនាន់ទី 2)

• iPad Pro ១២,៩ អ៊ីញ (ជំនាន់ទី 1)

• iPad Pro ១០,៥ អ៊ីញ

• iPad Pro ៩,៧ អ៊ីញ

• iPad Air 2

• iPad Air

• iPad (ជំនាន់ទី 5)

• iPad mini 4

• iPad mini 3

• iPad mini 2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]