ដំឡូងបារាំងគឺជាមើមបន្លែម្យ៉ាងដែលសម្បូរសារធាតុល្អៗជាច្រើនសម្រាប់សុខភាព រាងកាយ និងសម្រស់ ដោយសារវាមានវីតាមីន B6 អាចជួយប្រយុទ្ធប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានស្នាមជ្រួញលើស្បែក។ មិនត្រឹមប៉ុណ្ណោះវាអាចការពារស្រទាប់ផ្នែកខាងលើរបស់ផ្ទៃមុខទៀតផង។ ចំណែកវីតាមីន C អាចជួយបង្កើនការផលិត collagen ដែលជួយធ្វើឱ្យស្បែកមុខរឹងមាំ និងរក្សាភាពបត់បែនស្បែកមុខ ដោយមិនឱ្យស្បែកឆាប់ចាស់ និងយារធ្លាក់។ ចំណែកជាតិស័ង្កសីអាចជួយព្យាបាល និងការពារជាលិកាស្បែកដែលខូចថែមទៀតផង។ មិនតែប៉ុណ្ណោះដំឡូងបារាំងក៏សម្បូរទៅដោយជាតិទឹក និងសំណើមជំនួយដល់ស្បែកមុខផងដែរ។

អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ដំឡូងបារាំងមានគុណប្រយោជន៍ជាច្រើន ក្នុងការថែរក្សាសម្រស់ដោយការប្រើប្រាស់សម្បក សាច់ឆៅ និងជ័ររបស់វា។ ប៉ុន្តែការពិតទៅ សូម្បីតែសាច់ដែលយកមកចំអិនឱ្យឆ្អិន ហើយលាយគ្រឿងផ្សំមួយចំនួនបន្ថែមទៀតដើម្បីបង្កើតជាល្បាយម៉ាស ក៏អាចមានគុណសម្បត្តិជាច្រើនជួយថែរក្សាសម្រស់របស់អ្នកផងដែរ។

នេះជាវិធីធ្វើងាយៗដែលគួរតែសាកល្បងធ្វើដោយខ្លួនឯង៖  

ការពិតដំឡូងបារាំងក៏អាចយកមកធ្វើជាម៉ាស់ថែរក្សាសម្រស់បានដែរតើ!

វិធីធ្វើម៉ាស់ពីដំឡូងបារាំង

# គ្រឿងផ្សំ

- ដំឡូងបារាំង ១ ផ្លែ

- ទឹកឃ្មុំ ១ ស្លាបព្រា

- ទឹកដោះគោជូរធម្មជាតិ ១ ស្លាបព្រា

- ទឹកក្រូចឆ្មា ៥ ដំណក់

# ការអនុវត្ត

- ជាដំបូងយកដំឡុងបារាំងចិតសម្បកឱ្យអស់ រួចលាងទឹកចេញឱ្យស្អាត សឹមយកទៅស្ងោរ ឬចំហុយឱ្យឆ្អិន។

- យកដំឡូងដែលស្ងោរ ឬ ចំអិនរួចយកដាក់ចានមួយស្អាត កិនវាឱ្យហ្មត់ បន្ថែមជាមួយទឹកដោះគោជូរ ទឹកឃ្មុំ និងក្រូចឆ្មារ ហើយកូរវាឱ្យរលាយចូលគ្នាជាល្បាយតែមួយ។

- លាងសំអាតមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗនិងសាប៉ូ ឬហ្វូមលាងមុខឱ្យស្អាត រួចយកល្បាយម៉ាស់ដែលធ្វើរួចមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល ២៥នាទី ទៅ ៣០ នាទី សឹមលាងមុខចេញជាមួយទឹកត្រជាក់។ 

ដំឡូងបារាំងអាចបង្កើតជាល្បាយម៉ាសមួយក៏អាចមានគុណសម្បត្តិជាច្រើនជួយថែរក្សាសម្រស់របស់អ្នកផងដែរ

ម៉ាស់មួយប្រភេទនេះអាចជួយឱ្យអ្នកមានស្បែកមុខស ស្រស់ថ្លា ហ្មត់ ភ្លឺរលោងតាមបែបធម្មជាតិ។ មិនតែប៉ុណ្ណោះថែមទាំងអាចជួយលុបបំបាត់ស្លាកស្នាមផ្សេងៗជាច្រើនដូចជា ស្នាមមុន ជាំ អុជខ្មៅ និងស្បែកស្រអាប់ដោយសារពន្លឹព្រះអាទិត្យផងដែរ។

ចំណាំ៖ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពគួរតែអនុវត្តវិធីនេះ ២ដងក្នុងមួយសប្តាហ៍៕  

ការពិតដំឡូងបារាំងក៏អាចយកមកធ្វើជាម៉ាស់ថែរក្សាសម្រស់បានដែរតើ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]