ចិន៖  ជារឿងដ៏គួរភ្ញាក់ផ្អើលដែលនិស្សិតមួយក្រុម រៀនថ្នាក់មហាវិទ្យាល័យក្នុងប្រទេសចិន អាចបង្កើតមួកសុវត្ថិភាពវៃឆ្លាត ក្នុងគោលដៅជួយសម្រួលដល់ជនពិការទាំងឡាយ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា អាចមើលឃើញដូចគេដូចឯង។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមនិស្សិតចិនប្រុសស្រី ៥នាក់ មកពីខាងសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Kunming University of Science and Technology ក្នុងខេត្ត Yunnan បានសម្រេចស្នាដៃនឹកស្មានមិនដល់ តាមរយៈការបង្កើតមួកសុវត្ថិភាពវៃឆ្លាតមួយប្រភេទ ដែលគេឲ្យឈ្មោះថា «Eye See» ។ មួកសុវត្ថិភាពវៃឆ្លាតនេះ វាមានសមត្ថភាពខ្ពស់ជួយដល់ជនពិការ មានអារម្មណ៍ថាអាចមើលឃើញ តាមរយៈឧបករណ៍បញ្ជាប្រាប់ដែលត្រូវបានបំពាក់នៅលើមួកសុវត្ថិភាពនេះ។

និស្សិតចិនមួយក្រុមនេះ បានចំណាយពេលជាងមួយឆ្នាំ ក្នុងការបង្កើតវាឡើង ដោយបំពាក់ទៅដោយកាម៉េរានៅពីលើមួក និង Laser Radar (ជាឧបករណ៍បង្កើតកាំរស្មី និងត្រួតពិនិត្យចាប់យករូបភាពជាក់លាក់ណាមួយ) ដែលវាមានសមត្ថភាព អាចធ្វើការស្កេននៅទីតាំងជុំវិញ បានដល់ទៅ ៣៦០ដឺក្រេ តែបានក្នុងចំងាយប្រហែលត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះ។

លើសពីនេះ ក៏មានការបំពាក់នូវឧបករណ៍ Audio សម្លេងផងដែរ។ ឧបករណ៍ Audio សម្លេងនេះ គឺមានលក្ខណៈពិសេសមែនទែន  អាចអានអក្សរ និងបញ្ជាប្រាប់ទៅបុគ្គល (ជនពិការ) ដែលពាក់មួកសុវត្ថិភាពវៃឆ្លាតនេះ តាមរយៈការចាប់រូបភាពពីកាម៉េរាលើក្បាល និង Laser Radar បញ្ជូនរាយការណ៍មកឲ្យវា។ នេះបើយោងតាមសម្តីនិស្សិតម្នាក់ ឈ្មោះ Wang Xinkai ក្នុងចំណោមក្រុមនិស្សិតទាំងអស់ បានផ្តល់បទសម្ភាសន៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន CCTV ។

ជាចុងក្រោយ និស្សិតចិនមួយក្រុមនេះសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃអនាគតពួកគេអាចនឹង ធ្វើការផលិតនូវមួកសុវត្ថិភាពវៃឆ្លាតនេះ ឲ្យបានកាន់តែច្រើន ដើម្បីជាជំនួយដល់ជនពិការ និងមានការគាំទ្រលើស្នាដៃបង្កើតថ្មីរបស់ពួកគេផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

និស្សិតមួយក្រុមថ្នាក់មហាវិទ្យាល័យមួយ ក្នុងប្រទេសចិន អាចបង្កើតមួកសុវត្ថិភាពវៃឆ្លាត ក្នុងគោលដៅជួយសម្រួលដល់ជនពិការទាំងឡាយ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា អាចមើលឃើញដូចគេដូចឯង
និស្សិតមួយក្រុមថ្នាក់មហាវិទ្យាល័យមួយ ក្នុងប្រទេសចិន អាចបង្កើតមួកសុវត្ថិភាពវៃឆ្លាត ក្នុងគោលដៅជួយសម្រួលដល់ជនពិការទាំងឡាយ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា អាចមើលឃើញដូចគេដូចឯង
និស្សិតចិនមួយក្រុមនេះ បានចំណាយពេលជាងមួយឆ្នាំ ក្នុងការបង្កើតវាឡើង
វាមានបំពាក់ទៅដោយកាម៉េរានៅពីលើមួក និង Laser Radar និង Audio សម្លេង
វាមានបំពាក់ទៅដោយកាម៉េរានៅពីលើមួក និង Laser Radar និង Audio សម្លេង
វាមានបំពាក់ទៅដោយកាម៉េរានៅពីលើមួក និង Laser Radar និង Audio សម្លេង
និស្សិតចិនមួយក្រុមនេះ សង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃអនាគតពួកគេអាចនឹង ធ្វើការផលិតនូវមួកសុវត្ថិភាពវៃឆ្លាតនេះ ឲ្យបានកាន់តែច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]