ភ្នំពេញ៖ នៅព្រឹកនេះលោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ មានរឿងមិនសប្បាយចិត្តទាំងព្រឹក ដោយបានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនប្រាប់ឱ្យដឹងថា កូនស្រីជាទីស្រលាញ់ គឺកញ្ញា វ៉ាន់ នីឡា តែងតែត្រូវជនខិលខូច លួចយកអាខោនហ្វេសប៊ុកជានិច្ច រហូតលែងហ៊ានដាក់ឈ្មោះពិតរបស់ខ្លួនឯងថែមទៀតផង។

លោក សុវណ្ណ រិទ្ធី បានរៀបរាប់ទាំងក្រៀមក្រំដូច្នេះថា៖ 

«តើកូនខ្ញុំខុសអី??? បានជាបង្ខូចកិត្តិយសនាង បានចេះតែធ្វើបាបនាង សូម្បីតែហ្វេសប៊ុក FB ក៏មិនអាចដាក់ឈ្មោះខ្លួនឯងបាន ឱ្យតែបង្កើតអាខោន FB ឈ្មោះនីឡា គឺត្រូវគេលួចរហូត។ ខ្ញុំសូមជំរាបថាហ្វេសប៊ុគ ដែលមានឈ្មោះនីឡា គឺមិនមែនរបស់នាងទេ ក្នុងរូបនេះទើបជាអាខោនពិតរបស់នីឡា។ ការសសេរបង្ហោះដោយប្រើពាក្យមិនសមរម្យ មិនមែនជាសាមីខ្លួនទេ បងប្អូនមួយចំនួនតូចឈប់ដៀលត្មះទៅ។ កុំចាំទាល់តែប៉ះសាច់ឯងទើបឈឺនោះ។ យើងកាន់ព្រះពុទ្ធសាសនា គួរគិតពីបុណ្យបាបផង។ បងប្អូនសូមជួយ Share ផង ខ្ញុំសុំគោរពថ្លែងអំណរគុណពីចំងាយ»

ចំណែកឯនៅលើហ្វេសប៊ុកថ្មីឈ្មោះ Gii Park របស់កញ្ញា វ៉ាន់ នីឡា វិញក៏បានផុសដូច្នេះថា៖

«ខ្ញុំនិយាយត្រង់..ចង់ខ្លាចហើយ Facebook មួយថ្ងៃៗគិតតែដើរ hack account គេ ហើយបង្ខូចឈ្មោះអ្នកដទៃ ដល់ថ្នាក់ខ្ញុំលែងហ៊ានដាក់ឈ្មោះពិតហើយ ហើយ Facebook ពិតប្រាកដគឺឈ្មោះ Gii Park Help share»។ 

ពិតជាគួរឱ្យអាណិតកញ្ញា វ៉ាន់ នីឡា ណាស់ ដែលចេះតែជនខិលខូចលួចអាខោនហ្វេសប៊ុក មិនឈប់បែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

អាខោនហ្វេសប៊ុកថ្មីរបស់កញ្ញា វ៉ាន់ នីឡា ឈ្មោះ Gii Park
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា
រូបភាពដែលបានផុសនៅក្នុងហ្វេសប៊ុកថ្មីរបស់កញ្ញា វ៉ាន់ នីឡា
លោក សុវណ្ណ រិទ្ធី និងក្រុមការងារ
ក្រុមគ្រូសារលោក សុវណ្ណ រិទ្ធី
លោក សុវណ្ណ រិទ្ធី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា