(ភ្នំពេញ)៖ ថ្វីត្បិតតែតារាចម្រៀងប្រុសដ៏ល្បីល្បាញ លោក ដួង វីរៈសិទ្ធ ហាក់ជោគជ័យខ្លាំង ក្នុងការសម្ដែងលើទឹកដី អាមេរិកក៏ពិតមែន តែមានរឿងស៊យធំមួយ បានកើតឡើងលើរូបលោក ខណៈរឿងនេះ ក៏បានកើតឡើងលើអ្នកសិល្បៈ និងតារាល្បីៗ ក្នុងបណ្ដាញសង្គមហ្វេសបុក ខណៈដែលគណនីហ្វេសប៊ុករបស់លោក ត្រូវបានជនអនាមិក Hack ហើយយូរៗទៅក៏ស្ទើរតែក្លាយ ជារឿងធម្មតាទៅហើយ។

ប្រភពពីអ្នកគាំទ្រ លោក ដួង វីរៈ បានឲ្យដឹងថា លោក ដួង វីរៈសិទ្ធ នៅពេលនេះ គ្មាន account Facebook ផ្ទាល់ខ្លួនលេងទេ ពោលលោកទាក់ទងអ្នកគាំទ្រ តាមរយៈផេកផ្ទាល់របស់លោកប៉ុណ្ណោះ អ្វីដែលសំខាន់ គឺឲ្យតែមានឈ្មោះ ដួង វីរៈសិទ្ធ ពេលណា គឺមានអ្នកតាមប្លុកឬ Report Facebook លោកចោលតែម្ដង ដែលធ្វើឲ្យអ្នកគាំទ្រទាំងឡាយ ក្ដៅក្រហាយ មិនតិចទេ ព្រោះពួកគេពិបាកទាក់ទង អាយដល របស់ពួកគេ សូម្បីតែថ្ងៃខួបកំណើតរបស់លោក កន្លងមកពួកគេធ្វើការជូនពរបានតាមផេកប៉ុណ្ណោះ ។

លោក ម៉ម សំនៀង ដែលជាបងប្រុសបង្កើត លោក ដួង វីរៈសិទ្ធ បាននិយាយថា លោកពេលខ្លះក៏ពិបាកទាក់ទងប្អូនប្រុសដូចគ្នា ដោយសារតែសិទ្ធ មិនមាន Facebook ផ្ទាល់ខ្លួន ហើយលោកក៏ឆ្ងលខ្លាំងដែរថា អ្នកណាតាមព្យាបាប លោក ដួង វីរៈសិទ្ធ ដល់ថ្នាក់នេះ ព្រោះកន្លងមក ប្អូនប្រុសលោក ជាក្មេងស្លូត ប្រឹងប្រែង ធ្វើការ មិនដែលប៉ះពាល់នរណានោះទេ តែលោកក៏ហួសចិត្តខ្លាំងដែរ ព្រោះមាតាមផ្ចាញ់ពេក ព្រោះគ្រាន់តែគ្នាបង្កើត account ថ្មី មិនបាន ពីរអាទិត្យផងក៏ hack ទៀត។

ប៉ុន្តែបើក្រឡេកមើលពីភាពជាក់ស្ដែង ដួង វីរៈសិទ្ធ ជាតារាចម្រៀងប្រុសមួយរូបមាន ប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម ព្រោះគ្រាន់តែរូបភាពមួយសន្លឹកៗ មានអ្នក Like ក្បែរមួយម៉ឺននាក់រាល់ដង ពិសេសបទចម្រៀង ដែលលោក ច្រៀង Cover ក្នុងបណ្ដាញសង្គម ក៏មានការគាំទ្រច្រើនមិនធម្មតា សូម្បីតែការទទួលបានពាន «I AM ASINGER CAMBODIA» ដោយសារតែប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ក៏ជាកត្តាជំរុញមួយ។ អ្វីដែលលោកកំពុងតែទទួល ក៏រងផលប៉ះពាល់ ដល់ប្រជាប្រិយភាពលោកផងដែរ៕

ដួង វីរៈសិទ្ធ ត្រូវ​​ជនអនាមិក តាម​ព្យាបាទ និង Hack Facebook គ្រប់ពេល
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ