ភ្នំពេញ៖ ភាពប៉ិនប្រសព្វនៃការសម្ដែង របស់តារាកំប្លែងនាយ ពាក់មី បានធ្វើឲ្យទស្សនិកជន ទប់សំណើចមិនជាប់ រាល់ពេលបានទស្សនាការកំប្លែងរបស់ក្រុមនាយ។

ទេពកោសល្យមួយនេះ បានធ្វើឲ្យដៃគូនាង ខ្ញុង មានកេរ្តិ៍ឈ្មោះខ្លាំងឡើងជាលំដាប់ លើសពីមានដុងកំប្លែង នាយ ពាក់មី ក៏មានសមត្ថភាពបកស្រាយចម្រៀងយ៉ាងពិរោះគួរឲ្យសរសើរផងដែរ។

ដូចប្រិយមិត្តបានដឹង នារយៈពេលចុងក្រោយនេះ ពាក់មី រមែងជួបបញ្ហារាប់មិនអស់ ហើយនៅយប់មិញនេះដែរ លោក ក៏បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងយប់ នេះបើតាមសារ និងរូបភាពដែលតារាកំប្លែង រូបនេះបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លូន។

ដោយរូបលោកបានសរសេរថា៖«ជួយស៊ែរផងបងប្អូន! ទោះយើងជាអ្វីក៏ដោយ ត្រូវតែគោរពច្បាប់ គ្មានការយោគយល់ ថ្ងៃនេះប៉ូលិសហៅវាស់ជាតិអាកុល តែមិនអីព្រោះញ៉ាំបានតែ២កំប៉ុង ហាហា រួចខ្លួន»។

សារមួយនេះបានបញ្ជាក់ច្បាស់ថា ការឃាត់ខ្លួននេះធ្វើឡើង ដើម្បីត្រួតពិនិត្យកម្រិតគ្រឿងស្រវឹង របស់ប្រជាពលរដ្ឋ និងធ្វើការវាស់ជាតិអាកុល ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ន។

ចំពោះទង្វើមួយនេះ ក៏បានបង្ហាញឲ្យយើងកាន់តែដឹងដែរថា បើសិនជាប្រព្រឹត្តខុសច្បាស់ ទោះបីខ្លួនជាតារាល្បីកម្រិតណាក្ដី ក៏ត្រូវមានទោស និងទទួលខុសត្រូវមុខច្បាប់ដូចប្រជាពលរដ្ឋធម្មតាដែរ៕ 

សារ និងរូបភាពដែលតារាកំប្លែង ពាក់មី បានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លូន
នាយ ពាក់ កំពុងត្រូវសម្ថតកិច្ចសាកសួរ
នាយ ពាក់ កំពុងត្រូវសម្ថតកិច្ច វាស់ជាតិអាកល់
នាយ ពាក់ កំពុងត្រូវសម្ថតកិច្ចសាកសួរ
តារាកំប្លែង នាយ ពាក់មី
តារាកំប្លែង នាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី