ភ្នំពេញ៖ ពិធីករដែលកំពុងត្រូវប៉ាន់ជាមួយទីផ្សារសិល្បៈ លោក រ៉ាស៊ី កំពុងជួបទុក្ខធំ ស្របពេលលោកនិងគ្រួសារ ត្រូវបាត់បង់បងស្រីជាទីស្រលាញ់ទាំងវ័យក្មេង ។

មិនប៉ុន្មាននាទីមុននេះ លោក រ៉ាស៊ី បានបង្ហោះសារ អមនឹងរូបភាពឈឺចាប់នៃការបាត់បង់សមាជិកគ្រួសារ នៅលើបណ្ដាញសង្គម។ ហើយរូបមួយសន្លឹកនេះ បានធ្វើឲ្យ អ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង លើរឿងទុក្ខសោក ដែលបានកើតឡើងលើគ្រួសាររបស់លោក រ៉ាស៊ី ផ្ទាល់ ។

យ៉ាងណាមិញ ក៏មានប្រិយមិត្តជាច្រើន បានចូលរួមរំលែកទុក្ខ និងផ្ញើសារលើកទឹកចិត្តដល់ពិធីកររូបនេះ ឲ្យមានភាពរឹងមាំ៕ 

បងស្រីរបស់ លោក រ៉ាស៊ី ដែលបាន ចែកឋានទៅ
ពិធីករ រ៉ាស៊ី
ពិធីករ រ៉ាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី