សង្គម

ស្ត្រី​ម្នាក់​នេះ​មិន​ណ​យ​ដែរ​ហ្នឹង​…!

២ ខែមុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ទាក់​នឹង​បង្កាន់​ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​អ្នក​ទាំង​ពីរ​ដួល​ម៉ូតូ​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​រង​របួសធ្ងន់​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​មិនដឹង​ថា​ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-៨៤៤៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើក​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ឡើង​ស្ពាន​ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​សន្លប់​ស្តូកស្តឹង ហើយ​ភ្លាម​នោះ​​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ដែល​កំពុង​ល្បាត​នៅ​ទីនោះ​ឃើញ​ហេតុការណ៍​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ជន​រង​គ្រោះ​យក​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ចំណែក​ម៉ូតូ​វិញ​ខ្ទាត​ចេញពី​កន្លែង​កើតហេតុ​១៥​ម៉ែត្រ​រង​ការ​ខូចខាត ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បាត់​ក៏​ស្រាប់តែ​លេខ​មុខ​ប្តី​ប្រពន្ធ​២​នាក់​ដោយ​នារី​ជា​ប្រពន្ធ​មាន​អាការ​ស្រវឹង​បាន​អះអាង​ថា ជា​បង​បង្អូន​ជន​រង​គ្រោះ​ហើយ​​​​​ទាមទារ​យក​ម៉ូតូ​ទៅ​តែ​ពេល​នោះ​ដែល​សមត្ថកិច្ច​មិន​ព្រមឱ្យ​នោះ​ទេ ដោយ​លើក​ហេតុផល​ប្រាប់​​ទៅ​វិញ​ថា ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សារ​ទុក​ឱ្យ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​រួច​ហើយ​ចាំ​​ព្រឹក​ឡើង ឱ្យ​បងប្អូន​យក​ឯកសារ​ពាក់ព័ន្ធ​មក​បញ្ជាក់​ត្រឹមត្រូវ​សមត្ថកិច្ច​នឹង​ប្រគល់​ម៉ូតូ​ឱ្យ​វិញ​ហើយ ។

ពេល​នោះ​នោះ​ដែរ​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាង​ថា ជា​បងប្អូន​ជន​រង​គ្រោះ​មិន​សុខចិត្ត​ព្រោះ​ខ្លាច​​អស់​លុយ​នៅ​ពេល​ដែល​ទៅ​យក​ម៉ូតូ​វិញ​បាន​រករឿង​និយាយ​ដៀមដាម​ព្រមទាំង​យក​ជើង​ធាក់​​ម៉ូតូ​ថែម​ទៀត​ផង ហើយ​បន្តិច​ក្រោយមក​ឃើញ​មាន​បងប្អូន​មក​ដល់​ក៏​ចាប់​អូស​ស្ត្រី​រូប​នោះ​ចូល​​ទៅ​ក្នុង​រថយន្ត​ជិះ​ចេញ​ទៅ​បាត់ ។ ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​រង​ចាំ​ប្រគល់​ឱ្យ​ម្ចាស់​វិញ ៕

បុរស​២​នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ទាក់​នឹង​បង្កាន់​ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​អ្នក​ទាំង​ពីរ​ដួល​ម៉ូតូ​រង​របួសធ្ងន់​
ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​រង​របួសធ្ងន់​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ
ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​រង​របួសធ្ងន់​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ
ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​រង​ចាំ​ប្រគល់​ឱ្យ​ម្ចាស់​វិញ

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload