(កោះកុង)៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានចុះបង្ក្រាប ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ធំ និង២៥កញ្ចប់តូច រួមជាមួយសម្ភារសម្រាប់​ប្រើប្រាស់មួយចំនួនធំ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចផ្ទះក្រហមក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក នួន វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្តកោះកុង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង ឲ្យដឹងថា ដោយមានការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ទើបកម្លាំងឈានទៅឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានយ៉ាងសកម្មបានតែម្តង។

ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងរាជអាវុធហត្ថឃាត់ខ្លួនមានឈ្មោះ ទី១៖ ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅបច្ទុប្បន្នភូមិ១ សង្កាត់ដងទង់ក្រុងខេមរៈភូមិន្ទខេត្តកោះកុង, ទី២៖ ឈ្មោះ ម៉ិញ សុភា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង, និងទី៣៖ ឈ្មោះ ជា ស្រីស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។

កងរាជអាវុធហត្ថខេត្ត បានបន្តថា វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៨កញ្ចប់ ក្នុងនោះ៣កញ្ចប់ធំ និង២៥កញ្ចប់តូច, ទូសព្ទ័ដៃ៥គ្រឿងនិងដបសំរាប់ជក់១ ថង់សំរាប់ច្រក២ដុំ ទុយោជ័រ១ប្រអប់, ដែកកេស៣, កន្ត្រៃយ៍១, ម៉ូតូ១គ្រឿង, លុយរៀលចំនួន២០ម៉ឺនរៀល, លុយបាតចំនួន២០០០បាត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ រួមនឹងវត្ថតាង ត្រូវបានកម្លាំងរាជអាវុធកសាងសំណុំរឿងដើម្បីបញ្ជូនមកកាន់ សាលាដំបូង ខេត្តកោះកុង ចាត់ការតាមនីតិ​វិធីច្បាប់៕

អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន និងសម្ភារប្រើប្រាស់មួយចំនួន

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]