បរទេស៖ កំពូលអ្នកប្រដាល់ Floyd Maywheather មានការភ្ញាក់ផ្អើល និងរំភើប ក្រោយពីដឹងថា ខ្លួនមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ រហូតដល់ថ្នាក់ហ៊ានសាក់រូបរបស់ខ្លួនភ្ជាប់ជាមួយនឹងលុយ ហើយជាពិសេសជាមួយនឹងជ័យជំនះ ឈ្នះទាំង៥០ ដែលទើបតែកើតឡើងជាង២សប្តាហ៍មុននេះ។

គួររំលឹកផងដែរថា Floyd បានយកឈ្នះ Conor McGregor ត្រឹមទឹកទី១០តែប៉ុណ្ណោះ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។

ជាមួយជ័យជំនះនេះ Floyd បានបង្កើតកំណត់ត្រាថ្មីមួយទៀត គឺប្រកួត៥០ដង ឈ្នះទាំង៥០ដង។

ភ្ជាប់ជាមួយនឹងជ័យជំនះទាំង៥០លើកនេះ មានអ្នកគាំទ្រម្នាក់បានសាក់រូបរបស់ Floyd ភ្ជាប់ជាមួយនឹងលេខ៥០-០ ដើម្បីបង្ហាញពីស្នាដៃដ៏អស្ចារ្យរបស់អ្នកប្រដាល់មិនដែលចាញ់រូបនេះ ចំនែកអ្នកគាំទ្រមួយរូបទៀត បានសាក់រូបរបស់ Floyd ដោយមានភ្ជាប់ជាមួយក្រដាសប្រាក់ទៀតផង។

ជុំវិញបញ្ហានេះ Floyd បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំពិតជាស្រលាញ់ និងពេញចិត្តចំពោះអ្នកគាំទ្រខ្ញុំ។ វិចិត្រករដែលគូសាក់នេះ ពិតជាអស្ចារ្យនិងមិនគួរឲ្យជឿ» ៕ 

Floyd បានយកឈ្នះ Conor McGregor ត្រឹមទឹកទី១០តែប៉ុណ្ណោះ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត
អ្នកគាំទ្រសាក់រូបរបស់ Floyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]