ភ្នំពេញ៖ ឈានមកដល់ថ្ងៃកាន់បិណ្ឌ៨នេះ កំពូលតារាចម្រៀងដែលល្បីល្បាញនៅក្នុងសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយលោក ខេមរៈ សិរីមន្ត បានមានវត្តមានទៅធ្វើបុណ្យនៅវត្ត «សំរោងអណ្តែត» ដោយសទ្ធាជ្រះថ្លា។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ផ្ទុះអ្នកគាំទ្ររបស់លោកជាច្រើនបានមក ចោមរោម សុំថតជុំជិតដោយសេចក្តីស្រលាញ់រាប់អាន។

ជាក់ស្តែងនៅលើហ្វេសប៊ុករបស់លោក ខេមរៈ សិរីមន្ត បានផុសរូបភាព និងវីដេអូមុននេះបន្តិច ដែលបានបង្ហាញឱ្យឃើញនូវការគោរពស្រលាញ់ពីអ្នកគាំទ្រខ្លួនជាច្រើននាក់ បានមកសុំថតជុំវិញពោរពេញទៅដោយភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះលោក ខេមរៈ សិរីមន្ត បានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា៖

«ថ្ងៃនេះខ្ញុំបានទៅបិណ្ឌ៨ នៅវត្តសំរោងអណ្តែត សូមឧទិស្ទដល់ជីដូនជីតាញាតិកាប្រាំពីសន្តាន ដែលបានចែកឋាន និងសូមអគុណពូមីងបងប្អូនដែលបានរាក់ទាក់រូបខ្ញុំយ៉ាងកក់ក្ដៅ សូមចែកបុណ្យដល់បងប្អូនទាំងអស់គ្នា»

ទស្សនាកម្រងរូបភាព និងវីដេអូដូចខាងក្រោមនេះ៖ 

លោក ខេមរៈ សិរីមន្ត មកធ្វើបុណ្យរាប់បាត្រ នៅវត្តសំរោងអណ្តែត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
អ្នកគាំទ្រសុំលោក ខេមរៈ សិរីមន្ត ថតព្រោងព្រាត
តារាចម្រៀង ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត