អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានប្រកាសជាផ្លូវការអំពីឈុតកីឡាករដែលនឹងត្រូវលេងក្នុងការប្រកួតនាយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត ទល់នឹងក្រុម APOEL ប៉ុន្ដែព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍នោះគឺការអវត្ដមានរបស់ខែ្សបម្រើប្រយុទ្ធវ័យក្មេង Marco Asensio។ 

Marco Asensio អត់ឈ្មោះលេងឲ្យ Real Madrid ក្នុងជំនួបទល់នឹង APOEL យប់នេះទេ

ក្រៅពី Asensio កីឡាករដែលនឹងត្រូវអវត្ដមានសម្រាប់ Real Madrid ក្នុងរាត្រីនេះមានដូចជា Vallejo, Achraf, Marcos Llorente និង Karim Benzema ដែលសុទ្ធសឹងជាកីឡាករដែលរងរបួស។

ក្នុងនោះដែរ កីឡាករដែលបានវិលត្រលប់មកជួយក្រុមវិញនោះមានដូចជា Varane, Modric, Casemiro, Keylor Navas និងតារាឆ្នើម Cristiano Ronaldo។

ឈុតកីឡាករសម្រាប់ Real Madrid យប់នេះ៖

-អ្នកចាំទី: Navas, Casilla and Luca

-ខែ្សការពារ: Carvajal, Ramos, Varane, Nacho, Marcelo and Theo.

-ខែ្សបម្រើ: Kroos, Modric, Casemiro, Isco, Kovacic and Ceballos.

-ខែ្សប្រយុទ្ធ: Cristiano Ronaldo, Bale, Lucas Vazquez and Mayoral. ៕

ក្រុម Real Madrid ហ្វឹកហាត់
ក្រុម Real Madrid ហ្វឹកហាត់
ក្រុម Real Madrid ហ្វឹកហាត់
ក្រុម Real Madrid ហ្វឹកហាត់
ក្រុម Real Madrid ហ្វឹកហាត់
ក្រុម Real Madrid ហ្វឹកហាត់

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]