រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​បុរស​៣​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​យក​កាបូប​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ចុងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រើយ​ខាងត្បូង ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​មួយ​គ្រ​ភ​ង​ម៉ាក TODAY ពណ៌​ខ្មៅ ហើយ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​យក​ទៅ គឺ​មាន​ទូរស័ព្ទ​មួយ​គ្រឿង លុយ​មួយ​ចំនួន​តូច ព្រមទាំង​គ្រឿងក្រអូប​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ចំណែក​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

តាម​សម្តី​នារី​ជន​រង​គ្រោះ​ទាំង​២​នាក់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​នាង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​នៅ​ម្តុំ​វត្ត​សន្សំ​កុសល​បំណង​ទៅ​ផ្ទះ​នៅ​ម្តុំ​បឹង​សាឡា​ង ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ លុះដល់​ចំណុច​កើតហេតុ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មក​ជិត​ពួក​នាង រួច​ហើយ​ជនសង្ស័យ​ទាំងនោះ​ក៏​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ បណ្តាល​ឲ្យ​ពួក​នាង​ដួល​ម៉ូតូ​រលាត់​ដៃជើង​ថែម​ទៀត​ផង ។ ដោយ​ឡែក​ជនសង្ស័យ​វិញ​ពេល​ធ្វើ​សកម្មភាព​ហើយ ក៏​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គឺ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យមក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

នារី​វ័យក្មេង​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​បុរស​៣​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​យក​កាបូប​បាន​សម្រេច
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គឺ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យមក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]