(ព្រះសីហនុ)៖ ក្រុមក្មេងទំនើងចំនួន៧នាក់ បានព្រួតវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារមានទំនាស់ពាក្យសំដី ប៉ុន្តែជនទំនើងចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណរិន្ទ ស្នងការនគរបាលខេត្ត តាមបង្ក្រាបបានភ្លាមៗ ខណៈ៤នាក់ទៀតកំពុងរត់គេចខ្លួន ដែលកម្លាំងនគរបាលក៏កំពុង តាមចាប់ផងដែរ។

មន្រ្តីនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ហេតុការណ៍បង្កអំពើហិង្សាខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅនៅវត្តវាលមាស​ ឃុំវាលរេញ។

មន្រ្តីនគរបាលបានបន្តទៀតថា ជនបង្កទាំង៧នាក់រួមមាន៖ ទី1.ឈ្មោះ បុត្រ ធី អាយុ១៨ឆ្នាំ មុខរបរកម្មករហ្គាស ទី2.ឈ្មោះ ណាត ជីវ៉ា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី3.ឈ្មោះ ហឺយ គឹមហេង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ រស់នៅ​ភូមិសំរុងលើ ឃុំសំរុង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន។ ដោយឡែក៤នាក់ទៀត​ដែល​មិនទាន់ចាប់បានរួមមាន៖ ទី1.ឈ្មោះ ណាត ចន្ថា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ​ដូចអ្នកខាងលើ និង៣នាក់ទៀត​មិនស្គាល់អត្តសញ្ញាណបានប្រើកាំបិត កាប់ទៅលើជនរងគ្រោះ ឈ្មោះ ធីម អីម អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិសំរុងលើ ឃុំសំរុង របួសកញ្ចឹងក ហើយបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅពេទ្យ ឯកជនវាលរេញ។

ក្រោយបង្ក្រាបក្រុមទំនើងទាំងនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនផងដែររួមមាន៖ អាវុធស្នប់1ដើម, កាំបិតចំនួន1, ដំបងដែកចំនួន1 និងដាវសាមូរ៉ៃចំនួន1៕

ជនទំនើង៧​នាក់​ ព្រួតវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់, ​កម្លាំងនគរបាលខេត្តព្រះសីហនុ តាមបង្ក្រាបបាន៣នាក់ និង៤នាក់ទៀតកំពុងរត់គេចខ្លួន
ជនទំនើង៧​នាក់​ ព្រួតវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់, ​កម្លាំងនគរបាលខេត្តព្រះសីហនុ តាមបង្ក្រាបបាន៣នាក់ និង៤នាក់ទៀតកំពុងរត់គេចខ្លួន
ហេតុការណ៍បង្កអំពើហិង្សាខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅនៅវត្តវាលមាស​ ឃុំវាលរេញ
កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនផងដែររួមមាន៖ អាវុធស្នប់1ដើម, កាំបិតចំនួន1, ដំបងដែកចំនួន1 និងដាវសាមូរ៉ៃចំនួន1

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]