បរទេស៖ Mercedes-Benz គឺជាក្រុមហ៊ុនផលិតរថយន្ដមួយដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងវិស័យផលិតរថយន្ត។ កាលពីថ្មីៗនេះ ក្រុមហ៊ុន Mercedes-Benz បានប្រកាសពីការរៀបចំគម្រោងមួយ ដើម្បីផលិតរថយន្តដែលនឹងមានការពេញនិយមនៅក្នុងពេលអនាគត។ 

គម្រោងរបស់ក្រុមហ៊ុន Mercedes-Benz មានភាពស្រដៀងទៅនឹងក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ ដោយក្រុមហ៊ុននេះគ្រោងនឹងផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ ក្រុមហ៊ុន Mercedes-Benz មានគម្រោងផលិតឡានដែលប្រើថាមពលអគ្គិសនីដើម្បីជំនួសឲ្យឡានដែលប្រើឥន្ធនៈដោយសារឡានប្រភេទនេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ 

ម៉ូដែលឡានដែលប្រើថាមពលអគ្គីសនីរបស់ក្រុមហ៊ុន Mercedes-Benz
ម៉ូដែលឡានដែលប្រើថាមពលអគ្គីសនីរបស់ក្រុមហ៊ុន Mercedes-Benz
ម៉ូដែលឡានដែលប្រើថាមពលអគ្គីសនីរបស់ក្រុមហ៊ុន Mercedes-Benz
ម៉ូដែលឡានដែលប្រើថាមពលអគ្គីសនីរបស់ក្រុមហ៊ុន Mercedes-Benz

ក្រុមហ៊ុន Mercedes-Benz បានប្រកាសពីផែនការរបស់ខ្លួន បន្ទាប់ពីប្រទេសចិន និងប្រទេសសំខាន់មួយចំនួនទៀតដូចជា បារាំង និងអង់គ្លេសជាដើម បានបង្ហាញពីគោលជំហរថា ពួកគេនឹងហាមឃាត់ការប្រើប្រាស់ឡានដែលប្រើឥន្ធនៈនាពេលខាងមុខនេះ។ ការរៀបចំគម្រោងរបស់ក្រុមហ៊ុន Mercedes បានឲ្យឃើញថាក្រុមហ៊ុនមួយនេះប្រហែលជាបានមើលឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីផ្សាររថយន្តផងដែរ។ 

លោក Dieter Zetsche ដែលជាប្រធានក្រុមហ៊ុន Mercedes-Benz បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួននឹងផ្តល់ជូននូវប្រភេទរថយន្តកូនកាត់ ឬប្រភេទអេឡិចត្រូនិចពេញលេញនៅត្រឹមឆ្នាំ ២០២០ ឲ្យបានចំនួន ៥០ម៉ូដែលសម្រាប់បំពេញតម្រូវការអតិថិជនរបស់ខ្លួន។ 

ប្រធានក្រុមហ៊ុន Mercedes-Benz លោក Dieter Zetsche

ទន្ទឹមគ្នានឹងនេះដែរក៏មានក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Volvo ក្រុមហ៊ុន Lincoln ក្រុមហ៊ុន Ford និងក្រុមហ៊ុនជាច្រើនទៀត បានរៀបចំ និងប្រកាសពីផែនការផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាននេះ នៅក្នុងពេលខាងមុខនេះផងដែរ៕

ព័ត៌មានពាក់ព័ន្ធ៖ ក្រុមហ៊ុន Jaguar Land Rover បង្ហាញឡានប្រើអគ្គិសនីស៊េរីថ្មីជាច្រើនរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស ប្រកាសបញ្ឈប់ការប្រើប្រាស់ឡាន ប្រើឥន្ធនៈនាពេលខាងមុខ

ព័ត៌មានពាក់ព័ន្ធ៖ ចិនទំនងជាដើរតាមគន្លងបារាំង និងអង់គ្លេស ដោយហាមឃាត់ការប្រើប្រាស់ឡាន ដែលប្រើប្រេងឥន្ធនៈ ហើយជំនួសវិញដោយប្រើ...

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]