ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​សរសៃ​ប្រសាទ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​លើកដៃ​សម្លាប់​​កូនស្រី​អាយុ​១​ខួប​ម្នាក់​ស្លាប់​យ៉ាងឃោរ​ឃៅ​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កញ្ញា ស្ថិត​នៅ​ចំណុច​​អណ្តូង​ពីរ ក្នុង​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សង្ស័យ​ខាងលើ​ មាន​ឈ្មោះ​តិ សុខ​ឃី អាយុ​៣៤​ឆ្នាំ (ជា​ស្ត្រី​មេម៉ាយ) និង​កូនស្រី​ដែល​ស្លាប់​​ឈ្មោះ​ណា​ល់ ស្រី​ពេជ្រ អាយុ​១​​ខួប ទាំង​២​នាក់​ មាន​ទី​លំនៅ​​ក្នុងភូមិ​កើត​ហេតុ​ ។

បើ​តាម​​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ទាក់ទិនករណីនេះ នៅមិនទាន់​ដឹងមូល​ហេតុច្បាស់នោះទេ តែ​ស្ត្រី​ជា​ម្តា​យរូបនេះ មានជំងឺ​ស​សៃ​ប្រសាទ​ ដោយ​បាន​ចាប់​កូនស្រី​​បោក​ទៅ​នឹង​ក្តារ​ផ្ទះ បណ្តាល​​ឱ្យ​ស្លាប់​ភ្លាម​ៗ ។ ពេល​នោះ ក៏​​មាន​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បាន​រត់​​មក​រាយ​ការណ៍​ឱ្យ​​​ចុះ​ទៅ​ឃាត់ខ្លួន​​តែម្តង ។​

បច្ចុប្បន្ន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ស្ត្រី​ជា​ម្តាយ​សរសៃ​ប្រសាទ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​លើកដៃ​សម្លាប់​​កូនស្រី​អាយុ​១​ខួប​ម្នាក់​ស្លាប់​យ៉ាងឃោរ​ឃៅ​​​
ស្ត្រី​ជា​ម្តាយ​សរសៃ​ប្រសាទ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​លើកដៃ​សម្លាប់​​កូនស្រី​អាយុ​១​ខួប​ម្នាក់​ស្លាប់​យ៉ាងឃោរ​ឃៅ​​​
ស្ត្រី​ជា​ម្តាយ​សរសៃ​ប្រសាទ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​លើកដៃ​សម្លាប់​​កូនស្រី​អាយុ​១​ខួប​ម្នាក់​ស្លាប់​យ៉ាងឃោរ​ឃៅ​​​
បច្ចុប្បន្ន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]