ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១១ កញ្ញា ក្រោយមួយថ្ងៃ បន្ទាប់ពីបានល្បូងក្មេងស្រីអាយុ៨ឆ្នាំម្នាក់នាំទៅចាប់រំលោភនៅកន្លែងស្ងាត់មួយកន្លែង ។
មន្ត្រីនគរបាលក្រុងបាត់ដំបងបានប្រាប់ថា ជនសង្ស័យឈ្មោះស ប្រឹមប្រិយ អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ មន្ត្រីដដែលបន្តថា ជននេះត្រូវបានឃាត់ខ្លួន ក្រោយពីមានការប្តឹងចោទប្រកាន់ថា បានល្បូងក្មេងស្ត្រីម្នាក់អាយុ៨ឆ្នាំ ដែលទៅរករាវខ្យង លុះដល់កន្លែងស្ងាត់ក៏ចាប់រំលោភនាងរហូតបានសម្រេច កើតឡើងកាលពីល្ងាចថ្ងៃទី១០ កញ្ញា ។ ប៉ុន្តែក្រោយប្រព្រឹត្ត ជននេះបានគេចខ្លួន លុះសមត្ថកិច្ចធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជននេះបាន នៅព្រឹកថ្ងៃទី១១កញ្ញា ។
បើតាមកុមារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងមិនស្គាល់ជនសង្ស័យរូបនេះទេ ហើយនៅល្ងាចកើតហេតុ ជននេះបានលួងលោមនាងទៅរករាវខ្យងនៅខាងក្រោយភូមិ ។ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែចាប់នាងរំលោភតែម្ដង ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យឈ្មោះស ប្រឹមប្រិយ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនាងមែន តែមិនបានស៊ីជម្រៅទេ ។ ជននេះបាននិយាយថា ខ្លួនបានប្រើល្បិចបបួលនាងទៅរករាវខ្យងខាងក្រោយភូមិ លុះពេលទៅដល់កន្លែងស្ងាត់ ខ្លួនបានចាប់នាងអោបថើប និងស្រាតខោស្ទាបអង្អែលរហូតមានអារម្មណ៍ ទើបរំលោភតែម្ដង ។
មន្ត្រីជំនាញអធិការក្រុងបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន មន្ត្រីជំនាញបានសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនជននេះទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តហើយ ដើម្បីចាត់ការបន្ត ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]