Loading ad ...
យល់ដឹង

សូម្បីទម្រង់ថ្ងាស ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈ របស់មនុស្សម្នាក់ៗបានផងដែរ!

លក្ខិណា ៦ ថ្ងៃមុន

មនុស្សម្នាក់ៗដែលកើតមកលើផែនដីនេះតែងតែមានរូបរាង  ពណ៌សម្បុរ  ចិត្តគំនិត និងបុគ្គលិកលក្ខណៈខុសគ្នារៀងៗខ្លួន។  ប៉ុន្តែដើម្បីឱ្យកាន់តែដឹងច្បាស់ថាមនុស្សម្នាក់ៗមានអត្តចរិតបែបណា យើងក៏អាចសម្គាល់មើលតាមរយៈទម្រង់ថ្ងាសរបស់មនុស្សម្នាក់ៗបានផងដែរ។

ខាងក្រោមនេះជាបុគ្គលិកលក្ខណៈ  និងអត្តចរិតរបស់មនុស្ស ក្នុងចំណោមទម្រង់ថ្ងាសទាំង ៧ ប្រភេទ៖

១. ថ្ងាសធំ ឬ ទូលាយ

មនុស្សភាគច្រើនជាពិសេសមនុស្សស្រី មិនសូវចូលចិត្តរូបរាងខ្លួនឯងដែលមានថ្ងាសទូលាយទេ ពួកគេតែងតែព្យាយាមបិទបាំងដោយការកាត់ម៉ូដសក់ទម្លាក់គ្របពីលើជាដើម។ ហេតុអ្វីអ្នកត្រូវលាក់បាំងវា? អ្នកគួរតែមានមោទនភាពចំពោះលក្ខណៈបែបនេះទៅវិញទេ ព្រោះអ្នកដែលមានថ្ងាសទូលាយ គឺជាមនុស្សដែលមានភាពឆ្លាតវៃបំផុត ងាយយល់ និងដឹងជាងមនុស្សដទៃដោយមិនបាច់សួរនាំ ឬពន្យល់ច្រើន។ ចំណែករាល់ការងារ និងភារកិច្ចដែលត្រូវបំពេញ បុគ្គលប្រភេទនេះជាមនុស្សដែលរហ័សរហួនបំផុត  អាចបំពេញកិច្ចការបានល្អតាមតួនាទី ពេលខ្លះធ្វើការងារសម្រេចបានលឿនជាងពេលកំណត់ទៀតផង។ ម្យ៉ាងវិញទៀតមនុស្សប្រភេទនេះជាមនុស្សដែលមានជំនាញខាងសង្កេតបំផុត ជាពិសេសនោះគេជាមនុស្សដែលមានវិញ្ញាណទី ៦ ដែលអាចនឹងដឹងពីរឿងរ៉ាវដែលបម្រុងនឹងកើតឡើង ថែមទាំងជាមនុស្សពូកែយកចិត្តមនុស្ស ជាពិសេសមនុស្សចាស់ទៀតផង។ 

អ្នកដែលមានថ្ងាសទូលាយគឺជាមនុស្សដែលមានភាពឆ្លាតវៃ ងាយយល់និងដឹងជាងមនុស្សដោយដទៃដោយមិនបាច់សួរនាំ ឬពន្យល់ច្រើន

២. ថ្ងាសតូច ឬចង្អៀត

មនុស្សដែលមានថ្ងាសតូច ឬចង្អៀតជាមនុស្សដែលមានបុគ្គលិកលក្ខណៈផ្ទុយពីអ្នកដែលមានថ្ងាសទូលាយ ប៉ុន្តែមិនមែនមានន័យថាមនុស្សថ្ងាសតូចមិនមែនជាមនុស្សឆ្លាតវៃនោះទេ។ មនុស្សដែលមានថ្ងាសតូចជាមនុស្សដែលចូលចិត្តប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនាបំផុត ដោយធ្វើអ្វីតាមចិត្តគំនិត និងបេះដូងរបស់ខ្លួនជ្រុលហួសហេតុ រហូតដល់មិនបានប្រើការត្រិះរិះពិចារណាឱ្យបានត្រឹមត្រូវនោះទេ ។ ម្យ៉ាងវិញទៀតគេជាមនុស្សដែលឯកាជានិច្ច ដែលមិនមែនមានន័យថាគេគ្មានមិត្តភក្តិ ឬមានមនុស្សរាប់អានទេ ការពិតទៅបុគ្គលនេះជាមនុស្សដែលមិនចូលចិត្តទីកន្លែងដែលអ៊ូអរ ឬមានមនុស្សច្រើនឡើយ ភាពស្ងប់ស្ងាត់ កន្លែងអណ្តែតអណ្តូងគឺជាជម្រើសរបស់គេ។

មនុស្សដែលមានថ្ងាសតូចជាមនុស្សដែលចូលចិត្តប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនាបំផុត ដោយធ្វើអ្វីតាមចិត្តគំនិត និងបេះដូងរបស់ខ្លួនជ្រុលហួសហេតុ រហូតដល់មិនបានប្រើការត្រិះរិះពិចារណាឱ្យបានត្រឹមត្រូវនោះទេ

៣. ថ្ងាសត្រង់ ឬវែង

មនុស្សដែលមានថ្ងាសបែបនេះ គឺជាមនុស្សដែលសុភាពរាបសារ មានចិត្តស្មោះ ទៀងត្រង់ និងមានគុណធម៌។ នៅក្នុងជីវិត និងការងារគេជាមនុស្សដែលតស៊ូ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុត។ ប៉ុន្តែគេជាមនុស្សដែលតឹងរ៉ឹង ហ្មត់ចត់ និងដាច់ខាតបំផុតនៅក្នុងរឿងគ្រួសារ រឿងស្នេហា និងរឿងផ្ទាល់ខ្លួន។ គេមិនងាយនឹងស្រលាញ់នរណាម្នាក់ឡើយ តែបើគេដាក់ចិត្តស្រលាញ់មនុស្សម្នាក់នោះហើយ គេប្រាកដជាស្មោះស្ម័គ្រ  មានភក្តីភាព និងព្យាយាមថែរក្សាក្តីស្នេហាឱ្យនៅគង់វង្សជានិច្ច។ វាអាចនឹងពិបាកក្នុងការចង់បានបេះដូងមនុស្សប្រភេទនេះ តែជឿចុះថា បើគេព្រមទទួលក្តីស្នេហាហើយ គេនឹងគ្មានថ្ងៃក្បត់ចិត្តឡើយ។ 

មនុស្សដែលមានថ្ងាសបែបនេះគឺជាមនុស្សដែលសុភាពរាបសារ មានចិត្តស្មោះ ទៀងត្រង់ និងមានគុណធម៌

៤ ថ្ងាសរាងកោង

មនុស្សដែលមានថ្ងាសកោងជាប្រភេទមនុស្ស មានភាពសប្បាយរីករាយជាប់នឹងខ្លួនជានិច្ច។  អ្នកណាដែលនៅក្បែរខ្លួនគេតែងតែទទួលបានអារម្មណ៍ធូរស្រាល ជួបបរិយាកាសសប្បាយរីករាយរំសាយអារម្មណ៍តានតឹង។ ដោយសារគេជាមនុស្សដែលចូលចិត្តភាពអ៊ូអរ  ចូលចិត្តចូលចំណោមមនុស្សម្នា  ជាមនុស្សដែលចូលចិត្តបង្កភាពរីករាយ ថែមទាំងជាទីចាប់អារម្មណ៍ដល់មនុស្សជុំវិញបែបនេះហើយ បានជាមនុស្សប្រភេទនេះជាមនុស្សដែលមានសាច់ញាតិ មិត្តភក្តិចូលចិត្ត ស្រលាញ់រាប់អានច្រើនបំផុត។ ប៉ុន្តែដោយសារប្រជាប្រិយភាពរបស់មនុស្សប្រភេទនេះហើយ គេក៏រមែងតែងតែជួបញឹកញាប់ជាមួយមនុស្សដែលឈ្នានីស និងច្រណែនផងដែរ។  

មនុស្សដែលមានថ្ងាសកោងជាប្រភេទមនុស្សដែលមានភាពសប្បាយរីករាយជាប់នឹងខ្លួនជានិច្ច

៥. ថ្ងាសរាងជាអក្សរ M ឬ រាងបេះដូង

មនុស្សដែលមានថ្ងាសរូបរាងបែបនេះជាមនុស្សដែលមានការគិតត្រិះរិះពិចារណា មានទេពកោសល្យ  រស់រវើក   និងមានការច្នៃប្រឌិតខ្ពស់។ គេជាមនុស្សដែលមានការស្រមើស្រមៃលើសគេ ចូលចិត្តសម្លឹងមើលអ្វីដែលនៅខ្ពស់ៗ បានន័យថាគេចូលចិត្តធ្វើអ្វីដែលថ្មី ប្លែក និងគួរជាទីចាប់អារម្មណ៍។ ភាគច្រើនមនុស្សប្រភេទនេះចូលចិត្តប្រកបរបរជាអ្នកសិល្បៈ អ្នកសម្តែង ឬជាអ្នកនិពន្ធជាដើម។  

មនុស្សដែលមានថ្ងាសរូបរាងបែបនេះជាមនុស្សដែលមានការគិតត្រិះរិះពិចារណា មានទេពកោសល្យ រស់រវើក និងមានការច្នៃប្រឌិតខ្ពស់

៦. ថ្ងាសខ្ពស់រាងជាកំពូលភ្នំ

មនុស្សដែលមានថ្ងាសប្រភេទនេះជាមនុស្សដែលសុភាពរាបសារ ចិត្តល្អ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ថែមទាំងជាមនុស្សដែលងាយនឹងសម្របខ្លួនជាមួយមនុស្សដទៃទៀតផង។ អ្នកមិនដែលមានគំនិតជាអ្នកដឹកនាំគេ តែរាល់ការងារដែលអ្នកធ្វើតែងតែមានទំនុកចិត្តខ្ពស់លើខ្លួនឯង អាចដឹងថាខ្លួនឯងចង់បានអ្វី ខ្លួនឯងត្រូវធ្វើអ្វី និងខ្លួនឯងធ្វើយ៉ាងម៉េចដើម្បីទទួលបាននូវភាពជោគជ័យ និងសម្រេចគោលដៅផងដែរ។

មនុស្សដែលមានថ្ងាសប្រភេទនេះជាមនុស្សដែលសុភាពរាបសារ ចិត្តល្អ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ថែមទាំងជាមនុស្សដែលងាយនឹងសម្របខ្លួនជាមួយមនុស្សដទៃទៀតផង

៧. ថ្ងាសទឹករលក ឬស្រួច

មនុស្សដែលមានថ្ងាសប្រភេទនេះ គឺជាមនុស្ស រឹងរូស និងមានះបំផុត។ នេះជាចរិតធម្មជាតិរបស់មនុស្សប្រភេទនេះទៅហើយ ដូច្នេះហើយគេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលដៅដែលគេចង់បាន ហើយពេលខ្លះរាល់ការងារ និងទង្វើរបស់គេមិនមែនជាអ្វីដែលគេត្រូវការនោះទេ វាគ្រាន់តែជាការធ្វើដើម្បីចង់ចាញ់ឈ្នះ ឬដើម្បីអំនួតផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដោយសារតែចរិតរឹងរូសបែបនេះហើយ ពេលខ្លះការនិយាយ និងទង្វើរបស់គេអាចធ្វើឱ្យមនុស្សនៅជុំវិញខ្លួនមិនសប្បាយចិត្ត អន់ចិត្ត តូចចិត្តដោយមិនបានដឹងខ្លួនថែមទៀតផង ហើយបើទោះបីជាគេដឹងថាខ្លួនគេខុសក៏គេមិនទទួលកំហុសដែរ៕

មនុស្សដែលមានថ្ងាសប្រភេទនេះ គឹជាមនុស្ស រឹងរូស និងមានះ បំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload