បរទេស៖ តារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi ថ្មីៗនេះបានបង្ហាញស្នាមសាក់មួយគួរឲ្យចាប់អារម្មណ៍នៅលើក្បាលពោះផ្ទៃខាងក្រោម ដែលស្ថិតនៅក្បែរក្រលៀន ហើយត្រូវបានគេដឹងថាស្នាមសាក់នេះ គឺជារូបតំណាងឲ្យបបូរមាត់របស់ភរិយា Messi គឺអ្នកនាង Antonella Roccuzzo។

Lionel Messi មានស្នាមសាក់ជាច្រើនកន្លែងនៅលើដងខ្លួន តែយ៉ាងណាមិញរូបសាក់ចុងក្រោយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រជាច្រើននាក់។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរបស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា តាមពិតស្នាមសាក់មួយនេះ រូបគេបានសាក់តាំងពីរដូវក្តៅ ពោលគឺអំឡុងពេលសម្រាករដូវកាលបាល់ទាត់មកម្ល៉េះ ហើយចំពោះអត្ថន័យវិញនោះ គឺតំណាងឲ្យ កីឡាករ Messi ទៅណាមកណា តែងតែមានភរិយានៅក្បែរ ហើយថើបរូបគេជានិច្ច។ 

សាក់នេះត្រូវបានគេប្រទះឃើញដំបូងអំឡុងពេល Messi បង្ហោះរូបជាមួយភរិយានៅក្បែរអាងហែលទឹក ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ ដោយសារតែរូបរាងនៃសាក់មិនមានភាពពេញលេញ

បន្ថែមពីនេះទៀត តាមពិតស្នាមសាក់នេះត្រូវបានគេប្រទះឃើញដំបូងអំឡុងពេល Messi បង្ហោះរូបជាមួយភរិយានៅក្បែរអាងហែលទឹក ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ ដោយសារតែរូបរាងនៃសាក់មិនមានភាពពេញលេញ។ តែក្រោយមកទៀត កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពី Barcelona បំបាក់ Espanyol ៥-០ គេក៏សង្កេតឃើញរូបរាងនៃសាក់នេះពេញលេញតែម្តង ដោយសារតែរូបភាព Messi បានដោះអាវរបស់ខ្លួន ហើយរូបភាពនេះក៏ទទួលបានចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ Messi បានស៊ុតចូល២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម Barcelona សងសឹកក្រុម Juventus បានសម្រេចក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ៕ 

ក្រោយមកទៀត កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពី Barcelona បំបាក់ Espanyol ៥-០ គេក៏សង្កេតឃើញរូបរាងនៃសាក់នេះពេញលេញតែម្តង ដោយសារតែរូបភាព Messi បានដោះអាវរបស់ខ្លួន
ស្នាមសាក់រូបបបូរមាត់ នៅលើដងខ្លួន Messi

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]