អេស្ប៉ាញ៖ ការប្រកួតពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប UEFA Champions League បានត្រលប់មកវិញហើយ ដោយការប្រកួតកាលពីយប់មិញនេះ ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រុមសេះបង្គង់ Juventus ដោយលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុសម្រាប់ពូល D។

ក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះធើ្វការវាយសម្រុកក្រុមភ្ញៀវ រហូតដល់នាទី៤៥ តារាឆ្នើម Lionel Messi រកបានមួយគ្រាប់មុននាំមុខ។ ចំនែកក្នុងតង់ទី២ ខែ្សបម្រើ Ivan Rakitic រកបាន១គ្រាប់បន្ថែម និងគ្រាប់បាល់ចុងក្រោយគឺធើ្វបានដោយ Messi ដដែលនៅនាទី ៦៩ ជួយឲ្យ Barcelona យកឈ្នះក្រុមជើងឯករង Champions League រដូវកាលមុន Juventus ដោយលទ្ធផល ៣-០។

សូមបញ្ជាក់ថា ជ័យជម្នះនេះក៏ជាការសងសឹករបស់ Barcelona ទៅលើ Juventus ផងដែរ ព្រោះកាលពីរដូវកាលមុន ពោលគឺក្នុងវគ្គ៨ក្រុមចុងក្រោយ Juventus បានទម្លាក់ Barcelona ដោយលទ្ធផលសរុបទាំង២ជើង គឺ ៣-០៕   

លទ្ធផលការប្រកួតទាំងអស់នៃក្របខណ្ឌ Champions League កាលពីយប់មិញ៖

លទ្ធផលការប្រកួតទាំងអស់នៃក្របខណ្ឌ Champions League កាលពីយប់មិញ
Messi ស៊ុត២គ្រាប់ ក្នុងជំនួបយប់មិញ
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]