បរទេស៖ ក្រោយចាញ់កំពូលអ្នកប្រដាល់ Floyd Maywheather កាលពីជាង២សប្តាហ៍មុន អ្នកលេងក្បាច់គុនចម្រុះ MMA កីឡាករ Conor McGregor ហាក់បីដូចជាបំភ្លេចចោលការបរាជ័យនោះហើយ ក្រោយរូបគេ ត្រូវបានប្រទះឃើញនៅលើកោះ Ibiza កំពុងធ្វើដំណើរកម្សាន្តលំហែកាយយ៉ាងសប្បាយរីករាយ។

កំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC រូបនេះ បានធ្វើដំណើរទៅកាន់កោះ Ibiza ដើម្បីចូលរួមកម្មវិធីអាពាហ៍ពិពាហ៍មិត្តភក្តិរបស់ខ្លួន ហើយឆ្លៀតពេលទំនេររូបគេ ក៏បានបន្តនៅទីនោះទៀតដើម្បីលំហែកាយ មិនតែប៉ុណ្ណោះថែមទាំងជួលវីឡានៅលើកោះនោះដើម្បីស្នាក់នៅទៀតផង។

ដំណើរកម្សាន្តរបស់ Conor McGregor នៅលើកោះ Ibiza

ដោយឡែកពាក់ព័ន្ធជាមួយអាជីពប្រដាល់វិញ យោងតាមរបាយការណ៍មួយបានបញ្ជាក់ថា Conor McGregor រកចំនូលបានរហូតដល់១០០លានផោន កាលពីពេលប្រកួតជាមួយ Floyd Maywheather ដែលនេះមានន័យថា McGregor មិនទាន់ប្រញាប់ប្រញាល់ចូលប្រកួតវិញភ្លាមៗនោះទេ ស្របពេលពេលដែលគ្រូហ្វឹកហាត់របស់ McGregor លោក John Kavanagh បានឲ្យដឹងផងដែរថា ការប្រកួតបន្ទាប់របស់ McGregor ប្រហែលជាមិនអាចកើតមានឡើងទេរហូតដល់ចុងឆ្នាំ២០១៧នេះ។

យ៉ាងណាមិញ Conor McGregor ត្រូវបានគេរំពឹងថា នឹងវិលត្រលប់មកកាន់សង្វៀនព័ទ្ធដោយសំណាញ់ដែក UFC វិញ ហើយដៃគូបន្ទាប់របស់គេនោះ ទំនងជាគូសត្រូវចាស់ គឺកីឡាករ Nate Diaz ដែលអ្នកទាំងពីរធ្លាប់ជួបគ្នាចំនួន២លើកមកហើយ៕ 

ដំណើរកម្សាន្តរបស់ Conor McGregor នៅលើកោះ Ibiza
Conor McGregor នៅលើកោះ Ibiza
Conor McGregor នៅលើកោះ Ibiza
Conor McGregor និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]