ចិន៖ វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសចិន ដោយសារមានបុរសជាអ្នកដឹកជញ្ជូនម្នាក់ បានចូលចង្ក្រានបាយធ្វើម្ហូបដោយខ្លួនឯងតែម្តង ក្រោយពីអស់ភាពអត់ធ្មត់ក្នុងការរង់ចាំចុងភៅប្រចាំហាង ធ្វើម្ហូបឲ្យគេមិនទាន់ពេលវេលា។

នៅក្នុងវីដេអូនោះ គេឃើញបុរសជាអ្នកដឹកជញ្ជូន ហាក់មានភាពស្ទាត់ជំនាញយ៉ាងខ្លាំង ជាមួយនឹងការឆាម្ហូប និងការវេចខ្ចប់ នៅក្នុងចង្ក្រានបាយរបស់ភោជនីយដ្ឋាន។

អ្នកទស្សនាបានកោតសរសើរលើទេពកោសល្យដ៏សម្បូរបែបរបស់គាត់ ដែលអាចចូលផ្ទះបាយធ្វើម្ហូបដោយខ្លួនឯង ដើម្បីអាចដឹកជញ្ជូនឲ្យអតិថិជនទាន់ពេលវេលា។ 

ទោះជាយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិបែបអវិជ្ជមានដែរថា “អ៊ីចឹងតើ! បានជាពេលខ្លះ ម្ហូបញ៉ាំមិនកើតសោះ” 

ចង់ដឹងថា អ្នកដឹកជញ្ជូនម្នាក់នោះ ចូលធ្វើម្ហូបក្នុងផ្ទះបាយ ពិតជាជំនាញខ្លាំងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]