អេស្ប៉ាញ៖ Mateo ដែលជាកូនប្រុសពៅរបស់ កីឡាករឆ្នើម Lionel Messi បានលូតធំធាត់ជាងមុន កាន់តែ Cute គួរឲ្យស្រលាញ់ ខណៈឪពុកម្តាយរបស់គេ បានរៀបចំពិធីខួបកំណើតអាយុ២ឆ្នាំ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមរូបភាពជាច្រើនដែលបង្ហោះដោយ Messi នៅលើបណ្តាញសង្គម។

ខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះព្រមទាំងភរិយា អ្នកនាង Antonella Roccuzzo បានធ្វើពិធីខួបកំណើតយ៉ាងសាមញ្ញមួយ ដើម្បីជូនពរកូនប្រុសពៅរបស់អ្នកទាំងពីរ ឈានចូលវ័យ២ឆ្នាំ ដែលមើលទៅហាក់បីដូចជាមានសុភមង្គលណាស់ចំពោះគ្រួសារកីឡាកររូបនេះ។

គួរបញ្ជាក់ថា Mateo បានកើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ខណៈរូបគេមានបងប្រុសម្នាក់ទៀត ដែលជាកូនច្បងរបស់ Messi គឺ Thiago Messi ដែលសព្វថ្ងៃមានអាយុជិត៦ឆ្នាំហើយ។

យ៉ាងណាមិញ ក្រៅពីដើរតួនាទីឪពុកហើយ Messi នឹងបន្តភារកិច្ចរបស់ខ្លួននៅលើទីលានវិញម្តង ដោយត្រូវជួយក្រុម Barcelona នៅយប់នេះ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League ប៉ះជាមួយក្លិបសេះបង្គង់ Juventus នៅក្នុងកីឡដ្ឋាន Camp Nou៕ 

ំMessi និងភរិយា រៀបចំពិធីខួបកំណើតឲ្យកូនប្រុសពៅរបស់ខ្លួន
Messi និងកូនប្រុស Mateo
Mateo Messi
ក្រុមគ្រួសារកីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]