ភ្នំពេញ៖ តារាសម្ដែង សម្បូរដោយទេពកោសល្យអ្នកនាង ទូច ស្រីល័ក្ខ បានឈានជើងដើរលើវិថីសិល្បៈ អស់រយៈពេលមិនតិចឆ្នាំនោះទេ ស្នាដៃសម្ដែងរបស់អ្នកនាងជាច្រើនត្រូវបានគ្រប់គ្នា ចងចាំគ្មានថ្ងៃភ្លេច។

សព្វថ្ងៃនេះ បន្ថែមពីអាជីពជាតារាសម្ដែង អ្នកនាងក៏មាន សមត្ថភាពច្រៀងចម្រៀងបានយ៉ាងពិរោះ ដែលជាហេតុធ្វើឲ្យ មានការគាំទ្រពីទស្សនិកជនច្រើន។

មុននេះដែរ តារាស្រីល្បីយូរឆ្នាំរូបនេះ ក៏បានបង្ហោះ រូបភាពស៊ីចស៊ី២សន្លឹកក្នុងបណ្ដាញសង្គម ដែលស្ថិតក្នុងឈុតហែលទឹក ហាក់បានបង្ហាញរូបរាងទាំងស្រុងរបស់អ្នកនាង ឃើញហើយប្រាកដជា ក្ដៅសាច់មិនខាន ព្រោះតែសម្រស់ក្នុងស្ទីលមួយនេះ ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់តារាបរទេសឡើយ។

បន្ថែមពីលើរូបភាពនោះ ទូច ស្រីល័ក្ខ ក៏បានសរសេររៀបរាប់ថា៖«ការងារមួយៗវាមិនងាយស្រួលដូចពាក្យយើងនិយាយទេ តែបើយើងស្គាល់ការងារនិងពិតប្រាកដនោះ យើងមិនខ្លាចនិងការងារនិង ការងារមួយណាក៏មានតំលៃដែរអោយតែយើងធ្វើដោយញឺសឈាមយើង»។

អត្ថន័យនេះបាន បញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាគេតម្រូវឲ្យអ្នកនាងសម្ដែង ឈុត ស៊ិចស៊ី យ៉ាងនេះក្ដីក៏គ្មានបញ្ហា ព្រោះវាជាកាងារសិល្បៈ ណាមួយវាជាការងារដែលរកបានពីកម្លាំងញើសឈាម ផ្ទាល់។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏សរសើរនាង ថា មានកួនធំទៅហើយ តែសម្រស់របស់នាង នៅតែស្រស់ស្អាត ស៊ិចស៊ី និងវ័យក្មេងដដែល៕

សារ និងរូបភាពដែល អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះ
តារាសម្ដែង ទូច ស្រីល័ក្ខ ក្នុងឈុតហែលទឹក
តារាសម្ដែង ទូច ស្រីល័ក្ខ ក្នុងឈុតហែលទឹក
តារាសម្ដែង ទូច ស្រីល័ក្ខ ក្នុងឈុតស៊ិចស៊ី
តារាសម្ដែង ទូច ស្រីល័ក្ខ ក្នុងឈុតស៊ិចស៊ី
តារាសម្ដែង ទូច ស្រីល័ក្ខ ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ