កីទ្បា

Arbeloa៖ «ក្នុង៣ប្រកួតរបស់ Real Madrid មានកាតក្រហម សឹងតែស្មើកាតក្រហមដែល Barcelona មានរយៈពេល ២រដូវកាល»..!!

តារា ២ ខែមុន

អេស្ប៉ាញ៖ ខណៈដែលក្រុម Real Madrid កំពុងមានការលំបាកជាមួយនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងប្រទេសអេស្ប៉ាញ អតីតខែ្សការពារ Alvaro Arbeloa បានទទួលស្គាល់ថា ក្លិបអាចនឹងមានមូលហេតុណាមួយអំពីបញ្ហានេះ។

គួររំលឹកឡើងវិញដែរថា តារាឆ្នើម Cristiano Ronaldo ត្រូវបានអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម និងថែមទាំងពិន័យពីលើចំនួន៥ប្រកួតបន្ថែម ក្រោយធើ្វពុតជាដួល និងថែមទាំងរុញអាជ្ញាកណ្ដាល ក្នុងការប្រកួតដែល Real Madrid យកឈ្នះ Barcelona ៣-១ ជើងទី១ ពានរង្វាន់ Spanish Super Cup កាលពីខែមុន។  

Ronaldo ទទួលបានកាតក្រហម

«ខ្ញុំគិតថាលោក Perez មានប្រសាសន៍បានល្អ ទាក់ទងនឹងការពង្រឹងអាជ្ញាកណ្ដាលកាលពីប៉ុន្មានថៃ្ងមុន ហើយអ្នកគាំទ្រក៏យល់ស្របក្នុងរឿងនេះដែរ» Arbeloa និយាយ។

អតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ បន្ដថា៖ «ទោះយ៉ាងណា វាពិតជាមានការខ្លោចចិត្ដយ៉ាងខ្លាំងនៅពេលដែលមើលការប្រកួត ៣ប្រកួតដំបូងនោះ។ Real មានចំនួនកីឡាករដែលត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញក្នុង៣ប្រកួតដំបូង ស្មើនឹងចំនួនកីឡាកររបស់ Barcelona ដែលត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញរយៈពេល២រដូវកាល បើយើងប្រៀបធៀបគ្នានោះ» ៕  

អតីតខែ្សការពារ Alvaro Arbeloa
Ramos ទទួលបានកាតក្រហមកាលពីប៉ុន្មានឆ្នាំមុន

ប្រភព : Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload