អង់គ្លេស៖ មានព័ត៌មានមួយចំនួនបានរាយការណ៍ថាលោក Pep Guardiola ដែលជាគ្រូបង្វឹកក្រុម Manchester City មានអារម្មណ៍ខឹងកីឡាករ Vincent Kompany យ៉ាងខ្លាំងរហូតដល់ពិចារណាការលក់ប្រធានក្រុមរបស់ Manchester City ម្នាក់នេះចោលតែម្តង។

ភ្នាក់ងារសារព័ត៌មានបានអះអាងថា លោក Guardiola មិនអាចទប់ចិត្តខឹងបាននោះទេ បន្ទាប់ពីកីឡាករសំខាន់ម្នាក់នេះបានទទួលរងរបួសកំភួនជើងខណៈពេលបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិឲ្យប្រទេសបែល៊ហ្ស៊ិក។ 

ទោះបីជា Kompany មានបញ្ហាជើងក៏ដោយ ក៏គាត់នៅតែព្យាយាមលេង ៩០នាទីពេញ ក្នុងពេលដែលបែ៊លហ្ស៊ិកបានយកឈ្នះក្នុងលទ្ធផល ៩ទល់នឹង ០។

Kompany រងរបួសបន្ទាប់ពីជួយបែលហ្ស៊ិកបំបាក់ប្រទេស Gibraltar ក្នុងលទ្ធផល ៩ទល់នឹង ០

បញ្ហានេះហើយដែលធ្វើឲ្យលោក Guardiola ហាក់មានអារម្មណ៍មិនសប្បាយចិត្តនោះទេ ព្រោះប្រធានក្រុមម្នាក់នេះនឹងត្រូវអវត្តមានសម្រាប់ការចាប់ផ្តើមយុទ្ធនាការក្របខណ្ឌ Champions League របស់ Manchester City ក្នុងពេលខាងមុខនេះផងដែរ។

ក្នុងពេលនេះ អនាគតរបស់ Vincent Kompany កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិលបន្ទាប់ពីខ្សែការពារបែ៊លហ្សិករូបនេះតែងតែទុកកិច្ចការប្រទេសជាតិធំជាងកិច្ចការក្លឹបជានិច្ច។ ឧទាហរណ៍ជាក់ស្តែង កាលពី ២ឆ្នាំមុន អតីតគ្រូបង្វឹកក្រុម Man City លោក Manuel Pellegrini និងក្រុមគ្រូពេទ្យបានព្រមានខ្សែការពាររូបនេះថាគាត់មិនទាន់ជាពេញលក្ខណៈដើម្បីធ្វើការប្រកួតនោះទេ ប៉ុន្តែ Kompany នៅតែរឹងរូសលេងទៀតរហូតដល់រងរបួសមែន។ 

គ្រូបង្វឹកក្រុម Man City លោក Pep Guardiola
អតីតគ្រូបង្វឹកក្រុម Man City លោក Manuel Pellegrini
ការលើកពានក្របខណក្របខ័ណ្ឌ Premier League របស់ក្រុម Manchester City

គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុម Man City បានប្រើទម្រង់លេងខ្សែការពារបីនាក់ ដែលបានដាក់ចូលកីឡាករសំខាន់ៗទាំង៣របស់ខ្លួននៅខាងក្រោយ ដូច្នេះបើសិនជា Kompany នៅតែបន្តមានរបួសទៀតនោះ លោក Guardiola ប្រាកដជាជំរុញឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបសម្រេចចិត្តលក់់ Kompany ចោលនិងនាំចូលខ្សែការពារថ្មីម្នាក់ទៀតមិនខាន។ 

ពេលនេះក៏មានសារព័ត៌មានជាច្រើន បានបង្ហើបដែរថា កីឡាករ Toby Alderweireld របស់ Tottenham អាចក្លាយជាអ្នកជំនួសតំណែងកីឡាករ Kompany បើសិនជា Pep សម្រេចចិត្តលក់ប្រធានក្រុមម្នាក់នេះមែន៕

កីឡាករ Toby Alderweireld របស់ Tottenham

ប្រភព៖ The Sun | Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]