ភ្នំពេញ៖ អូន ហ្វេម ជាក្មេងប្រុសម្នាក់ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ចាប់តាំងពីថ្ងៃកើត ព្រោះតែម្នាក់ៗចង់ដឹងថា បើឪពុកម្ដាយស្រស់ស្អាតកម្រិតហ្នឹងទៅហើយ ចុះទម្រាំកូន មិនដឹងគួរឲ្យស្រលាញ់យ៉ាងណា។

ការរំពឹងនេះ មិនបានធ្វើឲ្យប្រិយមិត្តខកចិត្តឡើយ ពីព្រោះតាំងពីកើតដល់ពេលបច្ចុប្បន្នអូន ហ្វេម ដែលជាកូនប្រុសបណ្ដូលចិត្ត របស់ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ ពិតជាមានមុខមាត់ស្រស់ស្អាត មិនចាញ់ប៉ាៗគេឡើយ គួបផ្សំដោយមានការមើលថែយ៉ាងល្អ ពីអ្នកម៉ាក់សម័យថ្មី ធ្វើឲ្យសុខភាពក្មេងតូចនេះកាន់តែល្អប្រសើរឡើង។

បើមកគិតមកដល់ពេលនេះអូន ហ្វេម មានវ័យចូល២ខួបហើយ ការផ្លាស់ប្តូរនៃរូបរាងក៏កាន់តែធំ តែអ្វីដែលមិននឹកស្មានដល់នោះ លើសពីមានមុខមាត់ស្អាតប្លែកហើយ កូនលោករិទ្ធ រូបនេះក៏មានដំណើរគួរឲ្យក្នាញ់ទៀតផង។

គ្រាន់តែអូន ហ្វេម ឈានជើងដើរភ្លាម គ្រប់គ្នាប្រាកដជា លាន់មាត់សើចមិនខាន ព្រោះតែដំណើរតាមបែបកូនក្មេង ដែលទើបចេះដើរមួយៗ ពិតជាគួរឲ្យស្រលាញ់តែម្ដង៕

ចង់ដឹងដំណើរកូនប្រុសសំណព្វចិត្តលោក រិទ្ធ គួរឲ្យក្នាញ់យ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា! 

អូន ហ្ចេម កូនប្រុសលោក ជា វណ្ណារិទ្ធ
អូន ហ្ចេម កូនប្រុសលោក ជា វណ្ណារិទ្ធ
អូន ហ្ចេម កូនប្រុសលោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ