មនុស្សជាច្រើនតែងតែរិះរក និងគិតគូរនូវរបៀបរស់នៅ និងទម្លាប់ប្រចាំថ្ងៃដើម្បីការរស់នៅកាន់តែប្រសើរ និងផ្តល់គុណសម្បត្តិដល់សុខភាពរាងកាយ។ ប៉ុន្តែការពិតទៅទម្លាប់មួយចំនួនដែលអ្នកតែងតែគិតថាវាផ្តល់ការស់នៅល្អ និងសុខភាពល្អនោះ ពេលខ្លះវាបែរជាមិនមានប្រយោជន៍អ្វីទាល់តែសោះ ពេលខ្លះថែមទាំងអាចមានផលប៉ះពាល់ដល់សុខភាពទៅវិញ។ ដូច្នេះទម្លាប់ណាដែលមិនល្អអ្នកគួរធ្វើការកាត់បន្ថយ ឬចៀសវាងឱ្យបាន។

ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមិនមានប្រយោជន៍ ហើយថែមទាំងផ្តល់ផលប៉ះពាល់ដល់សុខភាពផងដែរ៖

១. ខ្ពុលមាត់ជាមួយទឹក

ទម្លាប់នេះមនុស្សរាល់គ្នាគិតថាវាជាទម្លាប់ធម្មតាជាប្រចាំទៅហើយ ប៉ុន្តែទម្លាប់នេះត្រូវបានហាមប្រាម និងប្រឆាំងដោយទន្តពេទ្យមួយចំនួន។ ពេលដែលអ្នកដុសធ្មេញ ធ្មេញរបស់អ្នកត្រូវបានគ្របដណ្តប់ និងការពារដោយស្រទាប់ Fluorine តែវានឹងត្រូវបានបំផ្លាញបើអ្នកខ្ពុលវាចេញជាមួយទឹក។ ដើម្បីការពារមិនឱ្យមានផលប៉ះពាល់រាល់ពេលដុសសំអាតធ្មេញ អ្នកគួរតែខ្ពុលមាត់របស់អ្នកជាមួយនឹងទឹកខ្ពុលមាត់ដែលគ្មានជាតិអាល់កុលពិសេស ( Alcohol-free ) ។

ទម្លាប់នេះមនុស្សរាល់គ្នាគិតថាវាជាទម្លាប់ធម្មតាជាប្រចាំទៅហើយ ប៉ុន្តែទម្លាប់នេះត្រូវបានហាមប្រាម និងប្រឆាំងដោយទន្តពេទ្យមួយចំនួន

២. ហាត់ប្រាណដោយប្រើប្រាស់ម៉ាស៊ីន

ការហាត់ប្រាណដោយប្រើប្រាស់ម៉ាស៊ីនបានក្លាយជាការហាត់ប្រាណកំពុងពេញនិយមយ៉ាងខ្លាំង ព្រោះវាមានភាពងាយស្រួល មិនចំណាយពេលវេលាយូរ ធ្វើឱ្យអ្នកស្រកទំងន់ និងកម្ចាត់កាឡូរីដែលលើសទៀតផង។ ប៉ុន្តែការប្រើប្រាស់ម៉ាស៊ីនរយៈពេលយូរពេក វាអាចបង្កឱ្យមានផលប៉ះពាល់ដល់សន្លាក់ឆ្អឹងរបស់អ្នកបាន។ យល់ល្អគួរតែផ្លាស់ប្តូរមកប្រើវិធីធ្វើលំហាត់ប្រាណសាច់ដុំរាងកាយងាយៗដោយខ្លួនឯង ព្រោះវាមិនត្រឹមតែជួយសម្រកទំងន់ទេ ថែមទាំងធ្វើឱ្យសាច់ដុំរឹងមាំផងដែរ។

ការប្រើប្រាស់ម៉ាស៊ីនរយៈពេលយូរពេក វាអាចបង្ករឱ្យមានផលប៉ះពាល់ដល់សន្លាក់ឆ្អឹងរបស់អ្នកបាន

៣.គេងថ្ងៃ

ការគេងថ្ងៃរាល់ពេលសម្រាកថ្ងៃត្រង់មើលទៅវាជាទម្លាប់ល្អធម្មតាសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនជឿថា វាជាទម្លាប់ដែលធ្វើឱ្យមានផលប៉ះពាល់ដល់បេះដូងទៅវិញទេ។ ម្យ៉ាងទៀតការគេងថ្ងៃយូរពេក អាចបណ្តាលឱ្យប៉ះពាល់ដល់មុខងារខួរក្បាល និងប្រព័ន្ធចងចាំទៀតផង។  

អ្នកវិទ្យាសាស្ត្រមួយចំនួនជឿថាវាជាទម្លាប់ដែលធ្វើឱ្យមានផលប៉ះពាល់ដល់បេះដូងទៅវិញទេ។ ម្យ៉ាងទៀតការគេងថ្ងៃយូរពេកអាចបណ្តាលឱ្យប៉ះពាល់ដល់មុខងារខួរក្បាល និងប្រព័ន្ធចងចាំផងដែរ។

៤.ទឹកលាងសំអាតដៃដោយមិនត្រូវការទឹក

ការប្រើប្រាស់ផលិតផលលាងសំអាតដៃកំពុងតែទទួលបានការពេញនិយមជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ព្រោះតែវាមិនចំណាយពេលយូរ ថែមទាំងមានភាពងាយស្រួលផងដែរ។ ប៉ុន្តែការប្រើប្រាស់ទឹកលាងសំអាតញឹកញាប់អាចធ្វើឱ្យកកើតបាក់តេរីថ្មី និងធ្វើឱ្យប្រព័ន្ធរាងកាយរបស់បាក់តេរីកាន់តែរឹងមាំទៅវិញ។ យល់ល្អគួរតែប្រើប្រាស់សាប៊ូ និងទឹកធម្មតាលាងសំអាតដៃរបស់អ្នកជាប្រចាំប្រសើរជាង។  

ការប្រើប្រាស់ទឹកលាងសំអាតញឹកញាប់អាចធ្វើឱ្យកកើតបាក់តេរីថ្មី និងធ្វើឱ្យប្រព័ន្ធរាងកាយរបស់បាក់តេរីកាន់តែរឹងមាំថែមទៀតផង

៥. ពិនិត្យសុខភាពជាប្រចាំ

ការពិនិត្យសុខភាពប្រចាំឆ្នាំ អាចជាទម្លាប់មួយដែលធ្វើឱ្យអ្នកមាន សុខភាពល្អ ប៉ុន្តែការពិតទៅវាគ្មានប្រយោជន៍អ្វីឡើយ ម្យ៉ាងវិញទៀតនោះតម្លៃក៏ថ្លៃដែរ។ ចំពោះគោលការណ៍ពិនិត្យសុខភាពដែលត្រឹមត្រូវនោះគឺ ត្រូវតែពិនិត្យតាមអាយុរបស់អ្នក និងពិនិត្យតាមប្រភេទសុខភាព ឬជំងឺបស់អ្នកវិញប្រសើរជាង។

ការពិនិត្យសុខភាពប្រចាំឆ្នាំ អាចជាទម្លាប់មួយដែលធ្វើឱ្យអ្នកមាន សុខភាពល្អ ប៉ុន្តែការពិតទៅវាគ្មានប្រយោជន៍អ្វីឡើយ ម្យ៉ាងវិញទៀតនោះតម្លៃក៏ថ្លៃផងដែរ

៦.ប្រើប្រាស់ថ្នាំវីតាមីន

អ្នកប្រហែលជាបានដឹងថាការប្រើប្រាស់វីតាមីនមានសារសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក  ប៉ុន្តែការពិតវាក៏មានផលប៉ះពាល់មួយចំនួនដែរ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលប្រើវីតាមីនមួយចំនួនអាចទទួលរងពីជំងឺធ្ងន់ធ្ងររហូតដល់ទៅ 46% ច្រើនជាងអ្នកដែលមិនប្រើវីតាមីនសោះ។ នេះជាមូលហេតុដែលអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន រាល់ពេលដែលអ្នកចង់ចាប់ផ្តើមទទួលទានវីតាមីនផ្សេងៗ។ 

អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលប្រើវីតាមីនមួយចំនួនអាចទទួលរងពីជំងឺធ្ងន់ធ្ងររហូតដល់ទៅ 46% ច្រើនជាងអ្នកដែលមិនប្រើវីតាមីនសោះ

៧. ភេសជ្ជៈគ្មានជាតិកាឡូរី (Diet Drink)

មនុស្សមួយចំនួនតែងតែយល់ច្រលំថាភេសជ្ជៈដែលគ្មានជាតិកាឡូរី (Diet Drink) ដូចជាសូដាជាដើម គឺជាភេសជ្ជៈដែលគ្មានជាតិស្ករ (Sugar Free ឬ No Sugar Added ) គ្មានសារធាតុដែលធ្វើឱ្យឡើងទំងន់ជាដើម ប៉ុន្តែវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកទៅវិញទេ។ យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការផឹកភេសជ្ជៈផ្ទុកសូដាតែមួយកំប៉ុងក្នុងមួយថ្ងៃ អាចបណ្តាលឱ្យអ្នកកើតជំងឺបេះដូង ឡើងសម្ពាធឈាម និងឡើងទម្ងន់ថែមទៀតផង។

អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការផឹកសូដាតែមួយកំប៉ុងក្នុងមួយថ្ងៃអាចបណ្តាលឱ្យអ្នកកើតជំងឺបេះដូង ឡើងសម្ពាធឈាម និងឡើងទម្ងន់ថែមទៀតផង

៨. ស្រកទំងន់ខ្លាំងពេក ឬ ស្គមពេក

អ្នកស្រាវជ្រាវខ្លះអះអាងថាការដែលស្គមពេកមិនមែនជាការល្អនោះទេ។ ឧទាហរណ៍អ្នកដែលញ៉ាំច្រើន តែបែរជាមិនឡើងទំងន់ នោះបានន័យថា ជាតិខ្លាញ់នឹងត្រូវបានរក្សាទុកព័ទ្ធជុំវិញសសៃបេះដូង និងថ្លើមរបស់ពួកគេ ដែលអាចបណ្តាលឱ្យកើតមានជំងឺធ្ងន់ធ្ងរ។ ហើយអ្នកដែលស្គមៗក៏អាចមានឱកាសខ្ពស់ក្នុងការកើតជំងឺផ្តាសាយក្នុងរដូវវស្សាផងដែរ។ លើសពីនេះទៅទៀតយោងតាមលទ្ធផលនៃគម្រោងស្រាវជ្រាវជាងមួយរយនាក់មនុស្សស្គមក៏អាចមានហានិភ័យរងគ្រោះថ្នាក់សុខភាពខ្ពស់ដូចគ្នានឹងអ្នកដែលលើសទំងន់ផងដែរ។ 

យោងតាមលទ្ធផលនៃគម្រោងស្រាវជ្រាវជាងមួយរយនាក់មនុស្សស្គមក៏អាចមានហានិភ័យរងគ្រោះថ្នាក់សុខភាពខ្ពស់ដូចគ្នានឹងអ្នកដែលលើសទំងន់ផងដែរ

៩.សំអាតផ្ទះជារៀងរាល់ថ្ងៃ

ការបោសជូតសំអាតផ្ទះឱ្យបានស្អាតគឺជាទម្លាប់មួយដែលល្អណាស់។ ទោះជាយ៉ាងណាតើអ្នកចៀសវាងបានទេក្នុងការប្រើសាប៊ូ និងទឹកដែលមានជាតិគិមី? ជាការពិតណាស់ សារធាតុគីមីដែលស្ថិតនៅក្នុងរបស់ដែលសំអាតជារៀងរាល់ថ្ងៃនោះ អាចបង្កឱ្យមានការរលាកភ្នែក ឈឺក្បាល និងជំងឺផ្លូវដង្ហើមជាដើមបានទៀតផង។ 

ជាការពិតណាស់ សារធាតុគីមីដែលស្ថិតនៅក្នុងរបស់ដែលសំអាតជារៀងរាល់ថ្ងៃទាំងនោះ អាចបង្កឱ្យមានការរលាកភ្នែក ឈឺក្បាល និងជំងឺផ្លូវដង្ហើមជាដើម បានទៀតផង

១០. ពាក់ស្បែកជើងផ្ទាត់

មនុស្សជាច្រើនគិតថាការពាក់ស្បែកជើងផ្ទាត់មានភាពងាយស្រួល មិនតឹង ណែន ហប់ អាចធ្វើឱ្យជើងស្រលះល្អ និងអាចសម្រាកជើងពីការងារប្រចាំថ្ងៃបាន។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រ និង អ្នកឯកទេសជំនាញ បានឱ្យដឹងថា ស្បែកជើងផ្ទាត់មិនសាកសមនឹងការដើរលើផ្ទៃរឹងនោះឡើយ ព្រោះវាមានផាសុកភាពល្អសម្រាប់ការដើរលើដីខ្សាច់ ឫលើស្មៅតែប៉ុណ្ណោះ ។ 

ស្បែកជើងផ្ទាត់មិនសាកសមនឹងការដើរលើផ្ទៃរឹងនោះឡើយ ព្រោះវាមានផាសុកភាពល្អសម្រាប់ការដើរលើដីខ្សាច់ ឫលើស្មៅតែប៉ុណ្ណោះ

១១. ផឹកទឹកច្រើនហួសហេតុពេក

មនុស្សរាល់គ្នាតែងតែដឹងថាការផឹកទឹកឱ្យបានច្រើន យ៉ាងតិចណាស់ក៏ ៨ កែវ ឬ ២លីត្រជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យអ្នកមានសុខភាពល្អ។ ប៉ុន្តែលើសពីនេះ ការសិក្សាមួយចំនួនបង្ហាញថាការផឹកទឹកច្រើនហួសហេតុពេកអាចបណ្តាលអោយមានបញ្ហាតំរងនោម និងហើមខួរក្បាល។ ម្យ៉ាងទៀតការផឹកទឹកច្រើនពេក អាចកាត់បន្ថយកម្រិតនៃជាតិអេឡិចត្រូលីត្រនៅក្នុងខ្លួនរបស់អ្នក ហើយអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដែលត្រូវបានគេហៅថា Hyponatremia ៕ 

ការផឹកទឹកច្រើនពេកអាចបណ្តាលអោយមានបញ្ហាតំរងនោម និងហើមខួរក្បាល។ ម្យ៉ាងទៀតការផឹកទឹកច្រើនពេកអាចកាត់បន្ថយកម្រិតនៃជាតិអេឡិចត្រូលីត្រនៅក្នុងខ្លួនរបស់អ្នក ហើយអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដែលត្រូវបានគេហៅថា Hyponatremia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]