បរទេស៖ ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League នឹងត្រលប់មកវិញហើយនារាត្រីយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត។

ជាមួយនឹងការអបអរសម្រាប់រដូវកាលថ្មីនេះ តារាឆ្នើម Lionel Messi ដែលគេធ្លាប់តែឃើញក្នុងការប្រកួតបាល់ទាត់ឲ្យក្រុម Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីននោះ បានធើ្វការលេងភ្លេងព្យាណូយ៉ាងពិរោះ ដែលភ្លេងនោះគឺជាភ្លេងនៃកម្មវិធី Champions League។

វីដេអូដែលបានបង្ហោះក្នុងបណ្ដាយសង្គមរយៈពេលប្រមាណ ៣០វិនាទី បង្ហាញពីការលេងព្យាណូរបស់ម្ចាស់ពាន Ballon d’Or ៥សម័យ យ៉ាងមានទំនុកចិត្ដ។ ការធើ្វវីដេអូនេះឡើងគឺដើម្បីផ្សព្វផ្សាយអំពីការប្រកួតពានរង្វាន់ខាងលើ ដែលរៀបចំដោយក្រុមហ៊ុនផលិតសម្ភារកីឡា Adidas។

Messi នឹងត្រូវមានភារកិច្ចជួយក្រុម Barcelona ក្នុងពានរង្វាន់ Champions League នៅពេលពួកគេស្វាគមន៍ក្រុមសេះបង្គង់ Juventus នៅយប់ថ្ងៃអង្គារនេះពេលវេលាម៉ោង១:៤៥នាទី ៕  

Messi លេងព្យាណូ
Messi លេងព្យាណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]