អង់គ្លេស៖ អ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Ederson បានបង្ហាញនូវរូបភាពរបួសរបស់គេដែលមានឆ្នាមដេរច្រើនកន្លែងនៅផ្នែកខាងឆ្វេងនៃមុខ ក្រោយពីត្រូវបានខែ្សបម្រើ Mane ទាត់ចំថៃ្ងមុនក្នុងជំនួបរវាង Manchester City ទល់នឹង Liverpool កាលពីសប្ដាហ៍មុន។

Ederson ត្រូវបានគ្រូពេទ្យដេរអស់៨ថ្នេរ ហើយបានពាក់ប្រដាប់ការពារក្បាលក្រោយពីរងរបួសនោះ អំឡុងពេល Manchester City ហ្វឹកហាត់នៅថៃ្ងបន្ទាប់ផងដែរ។ Mane ត្រូវបានអាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហមភ្លាមៗ ក្រោយបង្ករបួសទៅលើអ្នកចាំទីសញ្ជាតិប្រេស៊ីលនេះ ហើយរូបគេនឹងត្រូវខកខានមិនបានជួយ Liverpool ៣ប្រកួតដោយស្វ័យប្រវត្ដិ។  

Ederson បង្ហាញមុខរបួសរបស់គេដែលត្រូវ Mane ទាត់ថៃ្ងមុន
Ederson ត្រូវ Mane ទាត់ថៃ្ងមុន

យ៉ាងណាក៏ដោយក្រុមហង្សក្រហម Liverpool ក៏មានសិទ្ធិក្នុងការប្ដឹងជំទាស់ក្នុងករណីពិន័យ Mane ៣ប្រកួតផងដែរ ហើយរំពឹងថារូបគេនឹងអាចបន្ថយទោសត្រឹម ១ ឫ២ប្រកួត។

ក្រោយការសម្រេចពិន័យកាតក្រហម Liverpool ត្រូវបានម្ចាស់ផ្ទះ Manchester City ធើ្វការវ៉ាយឡុកយ៉ាងខ្លាំងរហូតដល់យកឈ្នះយ៉ាងធំធេងដោយលទ្ធផល ៥-០ ក្នុងក្របខណ្ឌ Premier League កាលពីយប់ថៃ្ងសៅរ៍ កន្លងទៅ៕  

Ederson ពាក់ប្រដាប់ការពារក្បាលអំឡុងពេលហ្វឹកហាត់ឲ្យ Man City
Ederson ពាក់ប្រដាប់ការពារក្បាលអំឡុងពេលហ្វឹកហាត់ឲ្យ Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]