ប្រភពសារព័ត៌មាន Forbes បានអោយដឹងថា មានស្រ្ដីដែលឈប់ជក់បារីកាន់តែលឿន កាន់តែជួយកាត់បន្ថយ អត្រាមរណមុនអាយុ និងការស្លាប់ដោយសារជម្ងឺមហារីក ហើយអាចអោយពួកគេមានអាយុវែងជាមុន ដល់ទៅដប់ឆ្នាំទៀត។

តាមការស្រាវជ្រាវមួយបានអោយដឹងថា មានស្រ្ដី ១,២លាននាក់ដែលមានអាយុពី ៥០ទៅ៦៩ឆ្នាំ ត្រូវបានគេសាកល្បងសួរ ពីរបៀបជីវិត ហើយពួកគេជក់បារីដែលឬក៏អត់ ។ ទីបំផុតគេបានចម្លើយ គឺមានស្រ្ដី ២០ភាគរយជក់បារី ៥២ភាគរយមិនជក់បារី ហើយ ២៨ភាគរយជាអ្នកធ្លាប់ជក់បារី។ ក្រោយមក៣ឆ្នាំ គេក៏ទៅសាកសួរម្ដងទៀត តែ ១២ឆ្នាំក្រោយមក មានស្រ្ដី ៦៦,០០០នាក់បានស្លាប់ក្នុងចំនោមស្រ្ដីដែលគេបានសាកសួរ ហើយគេបានរកឃើញថា បើស្រ្ដីឆាប់បោះបង់ការជក់បារីមុនអាយុ ៣០ឆ្នាំ នោះពួកគេនឹង មិនប្រឈមមុខនឹងការស្លាប់មុនវ័យនោះទេ ហើយបើស្រ្ដី ដែលឈប់ជក់បារីមុនអាយុ ៤០ឆ្នាំនោះ គេអាចកាត់បន្ថយការកើនឡើង នៃអត្រាអ្នកស្លាប់ប្រចាំឆ្នាំបានដល់ទៅ ៩០ភាគរយ។ លើសពីនេះទៅទៀត ការស្រាវជ្រាវបានរកឃើញថា មានស្រ្ដីដែលមាន ជម្ងឺដូច សួត ថ្លើម និងមហារីកប្រដាប់ផ្លូវដង្ហើមផ្សេងៗ ភាគច្រើនជាស្រី្ដ ដែលនៅតែជក់បារី ៣ឆ្នាំជាប់គ្នា ហើយពួកគេក៏បានស្លាប់ ពេល៩ឆ្នាំក្រោយមក បន្ទាប់ពីការសួរសំណួរលើកដំបូង។ ស្ដ្រីទាំងនោះមានអាយុពី ៥០ ទៅ ៧០ ឆ្នាំ ហើយការសិក្សាបានរកឃើញថា កាលណាពួកគេជក់បារីកាន់តែច្រើន និងជាប្រចាំ ពួកគេនឹងប្រឈមមុខនឹងការស្លាប់កាន់តែលឿន។ ថែមទៀតគេបាននិយាយថា គ្រោះថ្នាក់ដែលកើតមានលើស្រ្ដីដែលជាអ្នកជក់បារីនោះ ក៏អាចកើតលើបុរសដែរ។ សរុបមកការជក់បារី គឺមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សរីរាង្គផ្លូវដង្ហើមនឹងខូច អាចមានជម្ងឺមហារីក ហើយ ប្រឈមមុខនឹងការស្លាប់លឿនជាមនុស្សធម្មតា ហើយក៏មានការដាស់តឿន មួយសម្រាប់ដែលបានជក់បារី បើ ពួកគេអាចឈប់ជក់មុនអាយុ ៣០ឬ ៤០ ឆ្នាំនោះជាការប្រសើរសម្រាប់ជីវិតរបស់គេ និងក្រុមគ្រូសារព្រោះ នេះជាការរកឃើញថា បើឈប់ក្នុងអំឡុងអាយុនោះ គឺអាចនៅមានវិធីស្រោចស្រង់អោយមានសុខភាពល្អ និង រឹងមាំ ហើយប្រសើរឡើងវិញបាន។ អ្វីដែលសំខាន់នោះគឺ មនុស្សដែលចាប់ជក់បារីពីអាយុ ២០ឆ្នាំទៅ នោះគឺ មានផលប៉ះពាល់ ខ្លាំងជាងគេ ហើយអាចឈានដល់ការស្លាប់រហ័សជាអ្នកដ៏ទៃ។  

     

ដោយ TD
Khmerload 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]