អូស្ត្រាលី៖ សម្រាប់អ្នកដែលចូលចិត្តការកម្សាន្តបែបប្រថុយប្រថាន អាចរីករាយជាមួយល្បែងកម្សាន្តថ្មី គឺការចុះមុជទឹកដោយផ្ទាល់ក្នុងអាងជាមួយសត្វក្រពើដែលមានប្រវែងជិត៥ម៉ែត្រ ដោយគ្រាន់តែស្ថិតនៅក្នុងទ្រុងផ្លាស្ទីកដ៏ស្តើងមួយតែប៉ុណ្ណោះ។

កន្លែងកម្សាន្តដ៏ប្រថុយប្រថាននេះ មានទីតាំងនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Cage of Death ឬ ទ្រុងមរណៈ។ អ្នកចូលកម្សាន្តទាំងអស់ត្រូវចំណាយប្រហែល ១៣៥ដុល្លារ ដើម្បីចូលលេងក្នុងអាងទឹករយៈពេល៣០នាទីទាំងបុកពោះ ជាមួយក្រពើយក្សដ៏ធំមួយក្បាល។

The Cage of Death ឬ ទ្រុងមរណៈ

ការកម្សាន្តនេះ ចាប់ផ្តើមដំបូងពីការយោងមនុស្សទៅលើអាកាស ដើម្បីឲ្យពួកគេអាចមើលឃើញក្រពើនៅខាងក្រោម។ បន្ទាប់មក ទើបគេទម្លាក់ទ្រុងនោះចុះ ហើយចាប់ផ្តើមឲ្យចំណីក្រពើនោះ ដើម្បីឲ្យវាបញ្ចេញកាយវិការដ៏សាហាវឃោរឃៅរបស់វា។ ចំនែកឯអ្នកនៅក្នុងទ្រុងវិញ អាចមើលឃើញទិដ្ឋភាពរន្ធត់ៗផ្ទាល់នឹងភ្នែកតែម្តង។

អ្នកទេសចរស្រីជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Nellie Winters បាននិយាយថា៖

“វាពិតជាអស្ចារ្យខ្លាំងណាស់។ នៅពេលដែលខ្ញុំចូលទៅក្នុងទ្រុងនោះដំបូង ខ្ញុំមិនបានគិតថា វាអស្ចារ្យបែបនេះទេ ព្រោះក្រពើនោះធំខ្លាំងណាស់។ ពេលនោះ ខ្ញុំពិតជាភ័យខ្លាំងមែនទែន ប៉ុន្តែវាក៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ។ ខ្ញុំគិតរហូតថា វានឹងស៊ីខ្ញុំមិនខានទេ។ ពួកយើងនៅគៀកនឹងវាតែម្តង ហើយមានពេលខ្លះយើងភ្លេចថា ពួកយើងកំពុងនៅក្នុងទ្រុងថែមទៀតផង”។
អ្នកចូលកម្សាន្តទាំងអស់ត្រូវចំណាយប្រហែល ១៣៥ដុល្លារ ដើម្បីចូលលេងក្នុងអាងទឹក៣០នាទីទាំងបុកពោះ ជាមួយក្រពើយក្សដ៏ធំ

គួរបញ្ជាក់ថា ក្រពើទឹកប្រៃមួយក្បាលនេះ គឺជាក្រពើដ៏ធំបំផុត ហើយវាអាចលូតលាស់រហូតដល់ប្រវែងជាង៦ម៉ែត្រឯណោះ។ ចំនែកឯធ្មេញរបស់វាវិញ អាចមានប្រវែងដល់ទៅជាង១០សង់ទីម៉ែត្រ ដែលវាត្រូវបានគេចាត់ទុកថាជាសត្វដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្ស។

The Cage of Death នេះ បានបើកដំណើរការនៅក្នុងសួនឧទ្យាន Crocosaurus Cove តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយមានក្រពើទាំងអស់ចំនួន ៧ក្បាល ។ ក្រៅពីការកម្សាន្តជាមួយល្បែងដ៏គ្រោះថ្នាក់នេះ អ្នកទេសចរក៏អាចរីករាយជាមួយការបីកូនក្រពើ និងឲ្យចំណីក្រពើផងដែរ៕

ចង់ដឹងថា The Cage of Death ឬ ទ្រុងមរណៈ ពិតជារន្ធត់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពខ្លះៗពេលកម្សាន្តនៅ The Cage of Death ឬ ទ្រុងមរណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]