បរទេស៖ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដែលហៅកាត់ថា AFC បានសម្រេចពិន័យសហព័ន្ធបាល់ទាត់វៀតណាម ជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្ររបស់ខ្លួនបានដុតផ្សែងបង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងការប្រកួតដែលក្រុមជម្រើសជាតិវៀតណាម យកឈ្នះក្រុមជម្រើសជាតិកម្ពុជា ២-១ កាលពីសប្ដាហ៍មុន។ នេះបើតាមទំព័រ Vietnam Football ចុះផ្សាយ។

កម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវវៀតណាម ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណជិត ៤ម៉ឹននាក់ក្នុងវគ្គសន្សំពិន្ទុនៃពូល C ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។ 

ក្រោយបរាជ័យនេះ កម្ពុជា ធ្លាក់មកលេង៣ ជាបណ្ដោះអាសន្នក្នុងពូល C ខណៈវៀតណាមបានឡើងទៅឈរនៅកំពូលតារាង វិញ ដោយមាន៥ពិន្ទុ ក្រោយឈ្នះ១ និងស្មើ២ និងក្រុមហ្ស៊កដានីធ្លាក់មកឈរនៅលេខ២វិញ។

គួរឲ្យដឹងដែរថា ក្រោយចប់ការប្រកួត ក្រុមអ្នកគាំទ្រវៀតណាម ដែលបានមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានធើ្វការដុតផែ្សងដើម្បីអបអរសាទរ ដែលធើ្វឲ្យមានភាពភ្ញាក់ផ្អើល និងអសណ្ដាប់ធ្នាប់ផងដែរ ដែលធើ្វឲ្យ AFC សម្រេចពិន័យសហព័ន្ធបាល់ទាត់វៀតណាម ជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕  

ក្រុមអ្នកគាំទ្រវៀតណាមដុតផ្សែង
ក្រុមអ្នកគាំទ្រវៀតណាមដុតផ្សែង
ក្រុមអ្នកគាំទ្រវៀតណាមដុតផ្សែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]