ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាការប្រកាសលទ្ធផលនៃការប្រលងសញ្ញាបត្រទុតិយភូមិ បានចេញជាផ្លូវការ ហើយក្នុងនោះក៏មាន តារាវ័យក្មេងជាច្រើនបាន ប្រលងនៅក្នុងឆ្នាំនេះផងដែរ។

តែទោះជាយ៉ាងណា ការប្រលងតែងតែមានជាប់ និងធ្លាក់ យ៉ាងណាមិញនៅក្នុងនោះ តារាល្បីខ្លះបានទទួលលទ្ធផលល្អ ឯខ្លះទៀតមិនបានទទួលលទ្ធផលល្អនោះទេ។

កុំឲ្យខាតពេលយូរ តោះមកមើលលទ្ធផលការប្រឡងរបស់ សិល្បៈករវ័យក្មេងខាងក្រោមនេះទាំងអស់គ្នា៖

១) យូរី សមាជិកក្រុមរាំ OMG ដែលមានឈ្មោះល្បី ថែមទាំងសម្រស់ស្អាតនោះ ទទួលបាននិទេ្ទស D ក្នុងលំដាប់ពិន្ទុ ៨៤.២៦៤។

យូរី សមាជិកក្រុមរាំ OMG

២) រ៉េត ស៊ូហ្សាណា តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស ទទួលបាននិទេ្ទស E ក្នុងលំដាប់ពិន្ទុ ៨២.៦៥៨។

រ៉េត ស៊ូហ្សាណា

៣) ម៉ម ពេជ្ជរិទ្ធ សមាជិកក្រុម Smallworld Smallband មិនបានទទួលជោគជ័យក្នុងការប្រលងនោះទេ។

ម៉ម ពេជ្ផរិទ្ធ សមាជិកក្រុម Smallworld Smallband

៤) លីកា សមាជិកក្រុមរាំ OMG ដែលមានឈ្មោះល្បី ថែមទាំងសម្រស់ស្អាតនោះ មិនបានទទួលជោគជ័យក្នុងការប្រលងនោះទេ។

លីកា សមាជិកក្រុមរាំ OMG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា