ការឃ្លានចំណីអាហារមិនឈប់មិនឈរដោយមិនអាចបញ្ឃប់ចំណង់អាហាររបស់អ្នកបាន ជាហេតុផលចម្បងដែលធ្វើឱ្យអ្នកឡើងទំងន់ និងមិនអាចស្រកទំងន់បាន។ មុននឹងរកវិធីសម្រកទំងន់ ជាដំបូងអ្នកត្រូវដឹងផងដែរថា តើមូលហេតុអ្វីដែលធ្វើឱ្យអ្នកចេះតែឃ្លានមិនឈប់បែបនេះ?

ខាងក្រោមនេះជាហេតុផលចម្បងទាំង ១០ ដែលធ្វើឱ្យអ្នកចេះតែឃ្លានមិនឈប់ និងមិនអាចបញ្ឃប់ចំណង់ក្នុងការញ៉ាំបាន៖ 

ហេតុផលចម្បងទាំង ១០ ដែលធ្វើឱ្យអ្នកចេះតែឃ្លានមិនឈប់ និងមិនអាចបញ្ឃប់ចំណង់ក្នុងការញ៉ាំម្ហូបអាហារបាន

១.ចំណីអាហារជំនួសភាពស្រេកឃ្លាន

ពេលដែលអ្នកទើបតែញ៉ាំអាហាររួចហើយស្រាប់តែសុខៗឃ្លានភ្លាមៗវិញនោះ អ្នកអាចផឹកទឹកធម្មតាមួយកែវ រួចរង់ចាំបន្តិចនោះអាការឃ្លាននឹងបាត់ទៅវិញ។ មិនត្រូវញ៉ាំអាហារសម្រន់ផ្សេងៗដើម្បីបំបាត់ភាពស្រេកឃ្លានទេ។

ការណែនាំ៖ ត្រូវផឹកទឹកឱ្យបានច្រើនជាពិសេសនោះគឺពេលព្រឹក និងរាល់ពេលមុនបរិភោគអាហារកន្លះម៉ោង។ 

ពេលដែលអ្នកទើបតែញ៉ាំអាហាររួចហើយស្រាប់តែសុខៗឃ្លានភ្លាមៗវិញនោះ អ្នកអាចផឹកទឹកធម្មតាមួយកែវ រួចរង់ចាំបន្តិចនោះអាការឃ្លាននឹងបាត់ទៅវិញ

២. អាហារសម្រន់ដែលធ្វើឱ្យធាត់

អាហារដែលឆ្ងាញ់ៗដែលរួមមានដូចជាអាហារសម្រន់ អាហារចំអិនស្រាប់ នំ និងបង្អែមជាដើម  វាជាហេតុផលចម្បងដែលធ្វើឱ្យអ្នករឹតតែឃ្លានឡើងដោយមិនដឹងខ្លួន។  អាហារទាំងនេះមិនបានធ្វើឱ្យអ្នកឆ្អែតទេ ហើយថែមទាំងមិនមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដែរ។

ការណែនាំ៖ គួរតែចៀសវាងអាហារដែលមានជាតិកាបូនអ៊ីដ្រាត ហើយបរិភោគដែលល្អចំពោះសុខភាពវិញប្រសើរជាង។

អាហារដែលឆ្ងាញ់ៗដែលមានរួមមានដូចជាអាហារសម្រន់ អាហារចំអិនស្រាប់ នំ និងបង្អែមជាដើម វាជាហេតុផលចម្បងដែលធ្វើឱ្យអ្នករឹតតែឃ្លានឡើងដោយមិនដឹងខ្លួន

៣.គេងមិនគ្រប់គ្រាន់

បើសិនជាអ្នកគេងឱ្យបានគ្រប់គ្រាន់ ៧ ទៅ ៨ ម៉ោង នោះនៅពេលយប់ឡើងនឹងមិនធ្វើឱ្យអ្នកមានចំណង់ឃ្លានអាហារទេ។ នៅពេលយប់រាងកាយនឹងផលិតអរម៉ូនម៉េឡាតូនីនដែលជាអ្នកទទួលខុសត្រូវ  មិនត្រឹមធ្វើឱ្យសរីរាង្គខាងក្នុងដំណើរការល្អប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់រូបរាងខាងក្រៅទៀតផង។

ការណែនាំ៖ ការទទួលទានដំណេកឱ្យបានទៀងទាត់មុនពាក់កណ្តាលអធ្រាត នឹងធ្វើឱ្យអ្នកមានសុខភាពល្អ ស្រស់ថ្លា ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។ 

បើសិនជាអ្នកគេងឱ្យបានគ្រប់គ្រាន់ 7 ទៅ 8 ម៉ោងនោះ នៅពេលយប់នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍និងចំណង់ឃ្លានអាហារនោះទេ

៤. ទង្វើដែលអនុវត្តរាល់ពេលអារម្មណ៍មិនល្អ

ពេលដែលមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត  តានតឹង  ស្ត្រេស អ្នកប្រហែលជាមិនមានអារម្មណ៍ចង់បរិភោគអ្វីទាំងអស់  ឬប្រហែលជាត្រូវការអាហារជាច្រើនសម្រាប់បរិភោគដើម្បីបំបាត់អារម្មណ៍មិនល្អ។  បើសិនអ្នកជាមនុស្សដែលស្ថិតក្នុងជម្រើសចុងក្រោយ នេះហើយជាបញ្ហា។

ការណែនាំ៖ មិនត្រូវយករឿងដែលមិនសប្បាយចិត្តធ្វើជាលេសដើម្បីញ៉ាំអាហារនោះទេ។ អ្នកអាចបបួលមិត្តភក្តិជជែកគ្នាលេងពីរឿងសប្បាយៗ ដើរកម្សាន្តលេងនៅតាមសួនច្បារ ឬទីកន្លែងនានា ទៅហាត់ប្រាណ អានសៀវភៅ មើលទូរទស្សន៍ និង ធ្វើអ្វីដែលមានប្រយោជន៍ជាជាងជំនួសឱ្យការទំលាក់អារម្មណ៍សោកសៅលើចំណីអាហារ។ ព្រោះវាមិនត្រឹមតែដោះស្រាយបញ្ហាមិនបានទេ ថែមទាំងធ្វើឱ្យអ្នកឡើងទំងន់ទៀតផងដែរ។

មិនត្រូវយករឿងដែលមិនសប្បាយចិត្តធ្វើជាលេសដើម្បីញ៉ាំអាហារនោះទេ។

៥.អាហារសម្រន់ដែលមិនត្រឹមត្រូវ

ភេសជ្ជៈដែលមានជាតិអាល់កុលអាចជំរុញធ្វើឱ្យមានចំណង់ក្នុងការញ៉ាំអាហារកាន់តែខ្លាំង។ ដូច្នេះរាល់ពេលមានពិធីជប់លៀង ឬការញ៉ាំអាហារនានាដែលមានជាតិអាល់កុលត្រូវតែគិតគូរលើមុខម្ហូបជាមុនសិនមុននឹងបរិភោគ។

ការណែនាំ៖ អ្នកត្រូវជ្រើសរើសមុខម្ហូបដែលល្អសម្រាប់សុខភាពរាងកាយ និងមុខម្ហូបដែលសាកសមសម្រាប់ភេសជ្ជៈនីមួយៗឱ្យបានត្រឹមត្រូវ។

ភេសជ្ជៈដែលមានជាតិអាល់កុលអាចជំរុញធ្វើឱ្យមានចំណង់ក្នុងការញ៉ាំអាហារកាន់តែខ្លាំង

៦. កង្វះជាតិប្រូតេអ៊ីន

រាល់ពេលបរិភោគអាហារជារៀងរាល់ពេល អ្នកត្រូវបញ្ចូលអាហារដែលមានជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃផង ព្រោះថាអាហារដែលមានជាតិប្រូតេអ៊ីនអាចផ្តល់ថាមពលដល់រាងកាយ និងធ្វើឱ្យអ្នកឆាប់ឆ្អែតផងដែរ។

ការណែនាំ៖ ទោះបីជាបន្លែ និងផ្លែឈើជាអាហារដែលមានគុណប្រយោជន៍ចំពោះរាងកាយក៏ពិតមែន ប៉ុន្តែជាតិប្រូតេអ៊ីនក៏ជាមូលដ្ឋានចម្បងនៃរបបអាហារផងដែរ។ ជាមួយរបបអាហារដែលមានជាតិបន្លែ ផ្លែឈើអ្នកក៏អាចបន្ថែមផងដែរជាមួយ ស៊ុត សាច់មាន់ និងអាហារផ្សេងៗជាច្រើនទៀតដែលមានជាតិប្រូតេអ៊ីន។

រាល់ពេលបរិភោគអាហារជារៀងរាល់ពេល អ្នកត្រូវតែបញ្ចូលអាហារដែលមានជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃផង ព្រោះថាអាហារដែលមានជាតិប្រូតេអ៊ីនអាចផ្តល់ថាមពលដល់រាងកាយ និងធ្វើឱ្យអ្នកឆាប់ឆ្អែតផងដែរ

៧. អាហារដែលមានជាតិខ្លាញ់

សារជាតិខ្លាញ់មានច្រើនប្រភេទខុសៗគ្នា ចំណែកអាហារចំអិនស្រាប់ដែលមានជាតិខ្លាញ់យ៉ាងច្រើននោះមិនគួរបរិភោគញឹកញាប់នោះទេ។ អ្នកអាចបរិភោគយូរៗម្តង ឬរាល់ពេលមានឱកាសពិសេសណាមួយ។ ប៉ុន្តែអ្នកគួរតែបរិភោគអាហារដែលមានជាតិ ខ្លាញ់មានប្រយោជន៍ក្នុងរបបអាហារប្រចាំថ្ងៃដូចជា ប្រេងអូលីវ ត្រីក្រហម ផ្លែប៊ឺ និងគ្រាប់ធុញ្ញជាតិផ្សេងៗវិញប្រសើរជាង។

ការណែនាំ៖ ក្នុងរបបអាហារប្រចាំថ្ងៃមិនគួរបរភោគអាហារដែលមានជាតិខ្លាញ់អាក្រក់ដែលអាចធ្វើឱ្យធាត់នោះទេ។  

សារជាតិខ្លាញ់មានច្រើនប្រភេទខុសៗគ្នា ចំណែកឯអាហារចំអិនស្រាប់ដែលមានជាតិខ្លាញ់យ៉ាងច្រើននោះមិនគួរបរិភោគញឹកញាប់នោះទេ អ្នកអាចបរិភោគយូរៗម្តង ឬរាល់ពេលមានឱកាសពិសេសណាមួយ

៨. បរិភោគអាហារមិនទៀងពេល

អ្នកគួរតែបរិភោគអាហារឱ្យបានទៀងទាត់ រួមមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងរួមទាំងអាហារសម្រន់២ពេលបន្ថែមផងដែរ។ ការបរិភោគមិនបានគ្រប់ចំនួន នោះនឹងធ្វើឱ្យរាងកាយអ្នកឃ្លានខុសពេលខុសវេលាជាមិនខាន។

ការណែនាំ៖ របបអាហារសម្រន់បន្ថែមទាំង២ ពេលគួរបរិភោគនៅចន្លោះពេលប្រហាក់ប្រហែលគ្នា។  

អ្នកគួរតែបរិភោគអាហារឱ្យបានទៀងទាត់ រួមមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងរួមទាំងអាហារសម្រន់២ពេលបន្ថែមផងដែរ។ ការបរិភោគមិនបានគ្រប់ចំនួន នោះនឹងធ្វើឱ្យរាងកាយអ្នកឃ្លានខុសពេលខុសវេលាជាមិនខាន

៩. រូបថតនៅក្នុងបណ្តាញសង្គម

វាប្រហែលជាចំណុចមួយដែលចម្លែក ប៉ុន្តែវាជាការពិតមួយដែលមនុស្សទាំងអស់តែងតែមើលរំលង។ ការផុសរូប ឬការមើលរូបថតម្ហូបអាហារនៅក្នុងបណ្តាញសង្គមដូចជា Facebook , Instagram ជាដើមនឹងធ្វើឱ្យអ្នករមូលពោះឃ្លាន ហើយចង់រកអាហារញ៉ាំបន្ថែមជាមិនខាន។

ការណែនាំ៖ គួរចៀសវាង និងមិនត្រូវបើកមើលរាល់រូបភាពដែលទាក់ទងនឹងម្ហូបអាហារនៅក្នុងបណ្តាញសង្គមឡើយ។

គួរចៀសវាង និងមិនត្រូវបើកមើលរាល់រូបភាពដែលទាក់ទងនឹងម្ហូបអាហារនៅក្នុងបណ្តាញសង្គមឡើយ

១០. ការបរិភោគអាហារក្រៅតុបាយ និងទំពារញាប់ពេក

កាលពីនៅតូចៗក្រុមគ្រួសាររបស់យើងតែងតែហាមឃាត់ការបរិភោគដែលនៅក្រៅតុបាយ និងការបរិភោគអាហារលឿនឬញាប់ពេក ហើយត្រូវតែបរិភោគ និងទំពារអាហារមួយៗ។ ទោះជាធំឡើងដឹងក្តីក៏ដោយក៏ទង្វើបែបនេះគួរតែអនុវត្តបន្តទៅទៀត ព្រោះវាគឺជាគោលការណ៍សំខាន់នៃការបរិភោគអាហារ។ ការបរិភោគប្រញាប់ប្រញាល់ពេកនឹងធ្វើឱ្យអ្នកមិនដឹងពីរសជាតិអាហារ និងធ្វើឱ្យអ្នកឆាប់ឃ្លានវិញផងដែរ។

ការណែនាំ៖ អង្គុយនៅតុអាហារហើយបរិភោគអាហាររបស់អ្នកតាមសម្រួល ទំពារមួយៗ យឺតៗ មិនត្រឹមតែធ្វើឱ្យអ្នកអាចស្រូបជីវជាតិអាហារបានល្អត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យអ្នកឆ្អែតបានយូរទៀតផងដែរ៕ 

អង្គុយនៅតុអាហារហើយបរិភោគអាហាររបស់អ្នកតាមសម្រួល ទំពារមួយៗ យឺតៗ មិនត្រឹមតែធ្វើឱ្យអ្នកអាចស្រូបជីវជាតិអាហារបានល្អត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យអ្នកឆ្អែតបានយូរទៀតផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]