ភ្នំពេញ៖ ទីបំផុតហាងបឺហ្គឺលេខ ១ ពីប្រទេសកូរ៉េ Lotteria បានបញ្ចេញមុខម្ហូបថ្មីស្រឡាងរបស់ខ្លួនហើយ លើកនេះចេញជា ៤មុខតែម្តង ដែលសុទ្ធសឹងជាមុខម្ហូបឆ្ងាញ់ៗ ពេញនិយមខ្លាំងសម្រាប់មនុស្សសម័យថ្មី និងជាពិសេសត្រូវម៉ាច់សម្រាប់ប្រភេទអាហារពេលព្រឹក។ គួរតែទៅភ្លក់សាកទាំងអស់គ្នា ព្រោះឥលូវម្ហូបឆ្ងាញ់ៗទាំង ៤មុខនេះ កំពុងលក់បញ្ចុះតម្លៃពិសេស គឺចាប់ពី ៩០០០រៀលទៅប៉ុណ្ណោះ។

មុខម្ហូបថ្មីទាំង ៤ មុខនេះ រួមមាន ៖

1. បាយស្លាបមាន់ចៀនរសជាតិពិសេស (Spicy Chicken Wings Rice)

2. សាឡាត់សាច់មាន់ (Shake Chicken Salad )

3. អាហារពេលព្រឹកបែបអង់គ្លេស (English Breakfast)

4. នំប៉័ងឈីស Muffin

មុខម្ហូបដែលទើបនឹងចេញថ្មីទាំង៤មុខរបស់ហាង Lotteria

«យើងបានសិក្សាឃើញថាអតិថិនជនមានតម្រូវការខ្ពស់ចំពោះអាហារពេលព្រឹក ព្រោះការបរិភោគអាហារពេលព្រឹកទៀងទាត់ ល្អសម្រាប់សុខភាព និងជួយឲ្យពួកគេបំពេញការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ដូច្នេះ ទើបយើងបង្កើតមុខម្ហូបថ្មីបន្ថែមលើមីនុយចាស់របស់យើង ដែលជាប្រភេទអាហារពេលព្រឹក ដោយផ្តោតខ្លាំងលើអាហារផ្តល់ថាមពល និងជួយរក្សាសុខភាពល្អ ស្របតាមចំណង់ចំណូលចិត្តអតិថិជន ចង់ញ៉ាំជាបាយក៏បាន អាហារស្រាលៗបែបបរទេសក៏បាន» ។ នេះបានតាមការឲ្យដឹងរបស់លោក សុខា ជំនួយការអ្នកគ្រប់គ្រងហាង Lotteria

លោកបន្តថា ៖ «មុខម្ហូបថ្មីរបស់យើងខ្ញុំ មានរសជាតិឆ្ងាញ់ខុសប្លែកពីគេ តួយ៉ាងបាយសាច់មាន់ចៀនយើងនេះ គឺចៀនដោយប្រើគ្រឿងផ្សំពិសេសហឹរតិចៗជូរអែម ធានាម៉ាប្លែកមាត់ និងមិនមាននៅកន្លែងផ្សេងឡើយ» ។

បាយស្លាបមាន់ចៀនរសជាតិពិសេស (Spicy Chicken Wings Rice)

ម្យ៉ាងវិញទៀត «សម្រាប់អ្នកដែលចូលចិត្តញ៉ាំបន្លែដើម្បីសុខភាពល្អ ឬមិនចង់ឡើងគីឡូ យើងក៏មានជាឈុតបន្លែ Shake Chicken Salad ដែលមានឱរសជាតិឆ្ងាញ់ ឯបន្លែគឺស្រស់ធម្មជាតិពិតៗ គ្មានជាតិគីមីនោះឡើយ ដែលអាចញ៉ាំជាអាហារពេលព្រឹកក៏បាន ជាអាហារសម្រន់ក៏បាន» ។

សាឡាត់សាច់មាន់ (Shake Chicken Salad )
អាហារពេលព្រឹកបែបអង់គ្លេស (English Breakfast)
នំប៉័ងឈីស Muffin

មិនតែប៉ុណ្ណោះ «សម្រាប់ឱកាសបើកលក់មុខម្ហូបថ្មីរបស់ Lotteria មានកម្មវិធីបញ្ចុះតម្លៃពិសេស ដើម្បីលើកទឹកចិត្តឲ្យអតិថិជនមកភ្លក់សាកនូវរសជាតិម្ហូបថ្មីរបស់យើងខ្ញុំ ថាឆ្ងាញ់ពិសារកម្រិតណា»។

ពិតជាពិសេសកម្រមាន អាហារពេលព្រឹកឆ្ងាញ់ពិសារ ហើយតម្លៃក៏សមរម្យចាប់ពី ៩,០០០ រៀលប៉ុណ្ណេាះ។

ប្រញាប់ឡើង! កម្មវិធីបញ្ចុះតម្លៃនេះគឺ ចាប់ពីថ្ងៃទី ១១ រហូតដល់ ២៤ កញ្ញា ប៉ុណ្ណោះ។

រវល់ខ្លាំង! ក៏អាចញ៉ាំបាន គ្រាន់តែទូរស័ព្ទមកលេខ 093 91 1000 កុម្ម៉ង រួចរាល់ក្រុមការងារ Lotteria នឹងដឹកយកទៅដល់ទីកន្លែងអ្នកយ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ហ្វេសប៊ុក Lotteria Cambodia ៕ 

សកម្មភាពអតិថិជនឈរកុម៉្មង់មុខម្ហូប
សកម្មភាពអតិថិជនឈរកុម៉្មង់មុខម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]