ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧-ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើមពីការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់សិស្សឆ្នើមទាំងអស់ដែលទទួលបាននិទ្ទេស A ឬ B ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP មានប្រសាសន៍ថា “ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឱ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ”។

AUPP ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ការអប់រំបែបអាមេរិក សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងការទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ការិយាល័យផ្តល់ព័ត៌មានរបស់សាកលវិទ្យាល័យ AUPP តាមរយៈទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ផ្តល់អាហាររូបករណ៍ដល់សិស្សឆ្នើមនិទ្ទេស A ឬ B
ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឱ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ
AUPP ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ការអប់រំបែបអាមេរិក
និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]